ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ នៅព្រះវិហារព្រះកែវមរកត
រឿង រាមកេរ្តិ៍ ព្រះវិហារព្រះកែវមរកត ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ នៅព្រះវិហារព្រះកែវមរកត (សាគូ សាមុត សរសេដោយ ឧុកញ៉ា វាំង ជួន ឆ្នាំ១៩០៣) រៀបរៀងដោយ លោក ឯក ច័ន្ទដារ៉ារិទ្ធ មន្រ្តីអភិរក្យនៃក្រសួងព្រះបរមរាជវាំង ព្រះវិហារនេះស្ថិតនៅក្នុងព្រះបរមរាជវាំងនិងបានសាសង់ឡើងក្នុងរាជ្ជកាលព្រះបាទនរោត្តម។សម្តេចសង្ឃរាជ ទៀង ដែលបានទទួលយល់ព្រមសំណើរពីព្រះបាទនរោត្តម ព្រះអង្គជាអ្នកត្រួតពិនិត្យផ្ទសល់ការដ្ឋាននេះពីឆ្នាំ ១៨៩២-១៩០២។វត្តព្រះកែវនេះបានសម្ភោធនៅថ្ងៃព្រហស្បត៍ទី៥កុម្ភៈឆ្នាំ១៩០៣។វិហារមានក្រាលសន្លឹកបន្ទះប្រាក់សុទ្ធចំនួន៥៣២៩បន្ទះ ដែលបន្ទះនិមួយៗមានទម្ងន់១ , ១២៥គីឡូក្រាម។មានព្រះពុទ្ធរូបធ្វើពីមាសសុទ្ធមានទម្ងន់៧៥គីឡូក្រាម ដាក់គង់នៅក្នុងទូរ។នៅប៉ែកខាងក្រៅមានថែវដែលមានបណ្តោយពី១៥០ម៉ែតទៅ១៧០ម៉ែត ដែលមានគំមូរផាត់ពណ៌ដែលគូរដោយវិចិត្រករ ឧកញ៉ា ទេព និម្មិត តក់ គូរពីឆ្នាំ១៩០៣-១៩០៤។ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ គូរផ្ទាល់លើជញ្ជាំងកំពស់២ , ៥០ម៉ែត បណ្តោយ៦១៦ម៉ែត គិតជាក្រឡាផ្ទៃ គំនូររឿងរាមកេរ្តិ៍មានផ្ទៃក្រឡា ២០០០ម៉ែតការ៉េ គឺជាផ្ទាំងគំនូរដ៏ធំបង្អស់នៅអាស៊ីអាគ្នេយ៍។ ផ្ទាំងគំ...