Posts

កុម្ព័ន្ធភនុរាជនិងវិរុណាផាត់(187-190)

Image
  ចម្បាំងនឹងកុម្ព័ន្ធភនុរាជនិងវិរុណាផាត់(187-190) យក្យមួយឈ្មោះកុម្ព័ន្ធភនុរាជនៅនគរសិរីសិនមានកូនប្រុសឈ្មោះវិរុណាផាត់។កុម្ព័ន្ធភនុរាជជិះរាជរថទឹមរាជសីហ៍ វិរុណាផាត់ដែលជាកូនជិះសេះនាំពលសេនាទៅលេងព្រៃឃើញមានឥសីច្រើនក៏ខឹង ហើយឲ្យសេនាដេញវាយរត់ខ្ចាត់ខ្ចាយព្រមទាំងរុះរើអាស្រមអស់។កុម្ព័ន្ធភនុរាជនិងវិរុណាផាត់ធ្វើដំណើរព័ទ្ធនគរកៃយកេតហើយវិរុណាផាត់ចូលទៅក្នុងវាំងដេញចាប់ស្រីៗធ្វើឲ្យព្រះបាទកៃយកេតភ័យរត់ចូលក្នុងព្រៃនិងឲ្យសេនានាំសារទៅទួលព្រះរាមទើបព្រះរាមឲ្យព្រះភិរុត ព្រះសុត្រុតនិងរាមលក្ម្សណ៍ ជបលក្ម្សណ៍លើកទ័ពទៅជួយនគរកៃយកេត។ព្រះភិរុត ព្រះសុត្រុត និងរាមលក្ម្សណ៍ ជបលក្ម្សណ៍លើកទ័ពទៅជិតដល់នគរកៃយកេត ប្រើជម្ពូរាជនាំសារទៅប្រាប់កុម្ភ័ន្ធភនុរាជឲ្យលើកទ័ពដកថយទៅវិញតែកុម្ព័ន្ធភនុរាជមិនព្រមក៏កើតជាការប្រយុទ្ធគ្នា។រាមលក្ម្សណ៍ ជបលក្ម្សណ៍ចូលច្បាំងហើយទ័ពស្វាសម្លាប់ពួកយក្យអស់ជាច្រើន។រាមលក្ម្សណ៍ ផ្លែងសរទៅត្រូវវិរុណាផាត់ស្លាប់ ហើយផ្លែងសរទៀតទើបត្រូវកុម្ព័ន្ធភនុរាជស្លាប់។

1 -នគរអយុធ្យា

Image

ព្ររាមឲ្យព្រះលក្ស្មណ៍សម្លាប់នាងសីតា(១៥៨)

១៥៨- គ្រាមួយ ព្រះរាម យាងទៅប្រពាតព្រៃ ឯ នាងសីតា ទុកនៅក្នុងនគរ។ ពេលនោះ វាបិសាចមួយឈ្មោះ អាតុល័យ ជាត្រកូលក្រុងរាពណ៍ តំណែងខ្លួន ធ្វើជាស្រីស្នំ ចូលទៅអង្វរ នាងសីតា ឲ្យគួររូប ក្រុងរាពណ៍ ឲ្យនាងបានឃើញ ។ ពេលនាងសីតា គូរហើយ លុបវិញមិនជ្រះសោះ ព្រះរាមយាងមកវិញ ឃើញរូបនោះ ក៏ខ្ញាលយ៉ាងខ្លាំង ដោយចោទថា នាងសីតា នៅស្រលាញ់ ក្រុងរាពណ៍ ហើយបញ្ជាឲ្យ ព្រះលក្ស្មណ៍ យកនាង ទៅសម្លាប់ចោល ។ ពេលនោះ នាងកំពុងមានផ្ទៃពោះ ពេលដែល ព្រះលក្ស្មណ៍ លើកព្រះខ័នកាប់ ស្រាប់តែក្លាយជា កម្រងផ្កា ព្រះលក្ស្មណ៍ ក៏ ឈប់សម្លាប់នាង ហើយឲ្យនាងចាកចេញទៅ។ ពេលព្រះលក្ស្មណ៍ ត្រឡប់មកវិញ ឃើញសត្វ ទ្រាយមួយស្លាប់ ក៏បានវះយកថ្លើមមកថ្វាយ ព្រះរាម ទត។

វៃយវេត និង មច្ឆានុព្វឡើងមកថ្វាយបង្គំ ព្រះរាម(១៥៧)

១៥៧ - វៃយវេត និង មច្ឆានុព្វ នៅឋានបាតាល ឡើងមកថ្វាយបង្គំ ព្រះរាម ។ មកដល់កណ្ដាលផ្លូវ ជួប នឹងមហាជម្ពូ តែមិនស្គាល់គ្នា ក៏ប្រយុទ្ធគ្នា ។ លុះព្រះរាម ទ្រង់ ជ្រាប ក៏ឲ្យ ហនុមាន ត្រូវបញ្ឈប់ ។ ពេលគាល់ ព្រះរាមហើយ ព្រះរាមបានឲ្យ មច្ឆានុព្វ ទៅសោយរាជ្យនៅនគរមុល្លីវ័ន ។ ព្រះភិរុត ព្រះសុត្រុត ទៅសោយរាជ្យ នៅនគរ កៃកេតវិញ។

ហនុមានដេកធ្វើជាស្ពានឆ្លង(១៥៦)

១៥៦ - ព្រះភិរុត ព្រះសុត្រុត លើកទ័ពទៅនគរអយុធ្យាវិញ ដោយឲ្យ ហនុមាន ដេកធ្វើជាស្ពានឆ្លង ហើយ ចូលគាល់ព្រះរាម។

ព្រះភិរុត ព្រះសុត្រុតយាងមកនៅនគរលង្កា(១៥៤-១៥៥)

១៥៤-ព្រះភិរុត ព្រះសុត្រុត លើកទ័ពចេញពីនគរ មុល្លីវ័ន មកនៅនគរលង្កា ។ ១៥៥ - ព្រះភិរុត ព្រះសុត្រុត មកដល់នគរលង្កា ទើប ពិភេក នាំមហេសី និងនាង បុញ្ញកាយ នាងសុវណ្ណកាន្ទយុម៉ា ជាប្រពន្ធ ហនុមាន ឡើងគាល់ ព្រះភិរុត ព្រះសុត្រុត ។

ពិធីបុណ្យសព្វចក្រវិត(១៥៣)

១៥៣ - នាម៉ឺនក្នុងនគរ មុល្លីវ័ន នាំ នាងវិជ្ជីនី និង បុត្រី មកគាល់ ព្រះភិរុត ព្រះសុត្រុត សុំ ធ្វើបុណ្យសព្វ ចក្រវិត ឯ ព្រះភិរុត ព្រះសុត្រុត ក៏អនុញ្ញាតឲ្យ។