ព្ររាមឲ្យព្រះលក្ស្មណ៍សម្លាប់នាងសីតា(១៥៨)
១៥៨- គ្រាមួយ
ព្រះរាម យាងទៅប្រពាតព្រៃ ឯ នាងសីតា ទុកនៅក្នុងនគរ។ ពេលនោះ វាបិសាចមួយឈ្មោះ អាតុល័យ
ជាត្រកូលក្រុងរាពណ៍ តំណែងខ្លួន ធ្វើជាស្រីស្នំ ចូលទៅអង្វរ នាងសីតា ឲ្យគួររូប
ក្រុងរាពណ៍ ឲ្យនាងបានឃើញ ។ ពេលនាងសីតា គូរហើយ លុបវិញមិនជ្រះសោះ ព្រះរាមយាងមកវិញ
ឃើញរូបនោះ ក៏ខ្ញាលយ៉ាងខ្លាំង ដោយចោទថា នាងសីតា នៅស្រលាញ់ ក្រុងរាពណ៍ ហើយបញ្ជាឲ្យ
ព្រះលក្ស្មណ៍ យកនាង ទៅសម្លាប់ចោល ។ ពេលនោះ នាងកំពុងមានផ្ទៃពោះ ពេលដែល ព្រះលក្ស្មណ៍
លើកព្រះខ័នកាប់ ស្រាប់តែក្លាយជា កម្រងផ្កា ព្រះលក្ស្មណ៍ ក៏ ឈប់សម្លាប់នាង
ហើយឲ្យនាងចាកចេញទៅ។ ពេលព្រះលក្ស្មណ៍ ត្រឡប់មកវិញ ឃើញសត្វ ទ្រាយមួយស្លាប់
ក៏បានវះយកថ្លើមមកថ្វាយ ព្រះរាម ទត។
Comments
Post a Comment