រឿង រាមកេរ្តិ៍
រឿង រាមកេរ្តិ៍ រឿង “ រាមកេរ្តិ៍ ” ជារឿងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអក្សរសាស្ត្រ ខ្មែរ តាំងពីសម័យនគរភ្នំ សម័យមហានគរ រហូតមកទល់នឹងបច្ចុប្បន្នកាល ។ រឿងរាមកេរ្តិ៍ខ្មែរមានចំណុចជាច្រើនខុសពីរឿងរាមាយណៈឥណ្ឌាព្រោះ មានបញ្ចូលវគ្គឈុតឆាកមួយចំនួនដែលគ្មានក្នុងរាមាយណៈដើម និងបានសង្កត់ធ្ងន់ទៅលើសកម្មភាពរបស់ហនុមាន និងនាងសុវណ្ណមច្ឆា។ រាមកេរ្តិ៍ខ្មែរបានឲ្យតម្លៃទៅលើពាក្យ ពិតសច្ចៈ ជាងទំនៀមទម្លាប់ប្រពៃណី ហូរហែតាំងពីដើមដល់ចប់ ដែលពាក្យ ពិតសច្ចៈ នេះជាការកាន់គោរពជឿរបស់ខ្មែរដើម ។ រឿង រាមកេរ្តិ៍បានជ្រួតជ្រាបទៅគ្រប់ទម្រង់នៃសិល្បៈខ្មែរ ដូចជា កំណាព្យចម្រៀង គំនូរ ចម្លាក់ របាំ និងល្ខោន ជាដើម ។ ជាក់ស្ដែងគេឃើញមានការបង្ហាញឈុតឆាកស្ដីពីរឿងរាមកេរ្តិ៍តាម រយៈ របាំព្រះរាជទ្រព្យ ល្ខោនខោល និងណាំស្បែក គំនូរនៅតាមវត្តអារាម ព្រះបរមរាជវាំង និងចម្លាក់នៅតាមប្រាសាទបុរាណនានា ដូចជាប្រាសាទបន្ទាយសំរែ ប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា និងប្រទេសសៀមបច្ចុប្បន្ន ។ តួអង្គក្នុងរឿងរាមកេរ្តិ៍ខ្មែរ ព្រះបាទទសរថ : ស្ដេចសោយរាជ្យនៅនគរអយុធ្យា នាងកោសកល្យា ...