រឿង រាមកេរ្តិ៍
រឿង រាមកេរ្តិ៍
រឿង “រាមកេរ្តិ៍” ជារឿងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអក្សរសាស្ត្រ ខ្មែរ តាំងពីសម័យនគរភ្នំ សម័យមហានគរ រហូតមកទល់នឹងបច្ចុប្បន្នកាល ។ រឿងរាមកេរ្តិ៍ខ្មែរមានចំណុចជាច្រើនខុសពីរឿងរាមាយណៈឥណ្ឌាព្រោះ មានបញ្ចូលវគ្គឈុតឆាកមួយចំនួនដែលគ្មានក្នុងរាមាយណៈដើម និងបានសង្កត់ធ្ងន់ទៅលើសកម្មភាពរបស់ហនុមាន និងនាងសុវណ្ណមច្ឆា។ រាមកេរ្តិ៍ខ្មែរបានឲ្យតម្លៃទៅលើពាក្យពិតសច្ចៈជាងទំនៀមទម្លាប់ប្រពៃណី ហូរហែតាំងពីដើមដល់ចប់ ដែលពាក្យពិតសច្ចៈនេះជាការកាន់គោរពជឿរបស់ខ្មែរដើម ។
រឿង រាមកេរ្តិ៍បានជ្រួតជ្រាបទៅគ្រប់ទម្រង់នៃសិល្បៈខ្មែរ ដូចជា កំណាព្យចម្រៀង គំនូរ ចម្លាក់ របាំ និងល្ខោន ជាដើម ។ ជាក់ស្ដែងគេឃើញមានការបង្ហាញឈុតឆាកស្ដីពីរឿងរាមកេរ្តិ៍តាម រយៈ របាំព្រះរាជទ្រព្យ ល្ខោនខោល និងណាំស្បែក គំនូរនៅតាមវត្តអារាម ព្រះបរមរាជវាំង និងចម្លាក់នៅតាមប្រាសាទបុរាណនានា ដូចជាប្រាសាទបន្ទាយសំរែ ប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា និងប្រទេសសៀមបច្ចុប្បន្ន ។
តួអង្គក្នុងរឿងរាមកេរ្តិ៍ខ្មែរ
- ព្រះបាទទសរថ : ស្ដេចសោយរាជ្យនៅនគរអយុធ្យា
- នាងកោសកល្យា : អគ្គមហេសីព្រះបាទសសរថ មាតាព្រះរាម
- នាងកៃកេសី : អនុមហេសីព្រះបាទទសរថ មាតាភិរុត
- នាងសមុទ្រទេវី : អនុមហេសីព្រះបាទទសរថ មាតាព្រះលក្សណ៍ និងសុត្រុត
- ព្រះរាម : រាជបុត្រច្បងរបស់ព្រះបាទទសរថ និងនាងកោសកល្យា
- នាងសិតា : រាជបុត្រចិញ្ចឹមរបស់ព្រះបាទជនក នគរមិថិលា
- ព្រះលក្សណ៍ : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
- ព្រះសុត្រុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
- ព្រះភិរុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងកៃកេសី
- រាមលក្សណ៍ : បុត្ររបស់ព្រះរាម និងនាងសិតា
- ជប្បលក្សណ៍ : បុត្រឥសីជប្ប ឥសីរជ្ជប្រិតមុនី “វាល្មិកិ”
- សុមាន់តាន់ : មន្ត្រីជាន់ខ្ពស់របស់ព្រះរាម
- សុមន្តរ : មន្ត្រីជាន់ខ្ពស់រាជបម្រើរបស់ព្រះរាម
- ព្រះជនក : ស្ដេចគ្រងរាជ្យនៅនគរមិថិលា
- កូខ័ន : ថ្មើរព្រៃស្ដេចនេសាទ រូបអាក្រក់ ចិត្តល្អ ជួយព្រះរាមៗទុកជាបងប្អូនបង្កើត
- ពិសិដ្ឋឥសី : ជារាជបុរោហិត ធ្វើសារយាងព្រះភិរុតចូលនគរអយុធ្យាវិញដើម្បីលើកសពសំស្ដារ ព្រះបិតា
- ពាលី : ស្ដេចស្វា គ្រងរាជ្យនៅខាន់ខិនបូរី
- នាងទេពីតារា : មហេសីសូគ្រីព តែពាលីដណ្ដើមយកមកធ្វើជាប្រពន្ធរបស់ខ្លួន
- សូគ្រីព : ស្ដេចស្វា ត្រូវជាប្អូនពាលី
- អង្គទ : កូនរបស់ពាលី និងនាងមណ្ឌោគិរី
- នាងស្វាហាយ : ម្ដាយហនុមាន ត្រូវបណ្ដាសាព្រះឥសូរ ប្អូនស្រីពាលី
- ហនុមាន : ស្វាស ក្មួយពាលី និងសូគ្រីព
- មហាជម្ពូរាជ : ស្ដេចស្វាក្រឡេកឆេះ នៅព្រៃហេមពាន្ត
- គោអសុភរាជ : នៅព្រៃហេមពាន្តដែលហនុមានទៅយកទឹកម៉ូត្រ
- ជំពូពាន : ស្វា ហោរារបស់ព្រះរាម
- ខុនងិល : មេទ័ពឯករបស់មហាជម្ពូរាជ
- ខុននល : មេទ័ព ដៃស្ដាំរបស់មហាជម្ពូរាជ
- និលឯក : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
- និលផាត : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
- រុក្ខរៈពានរ : មេទ័ពស្វាដែលព្រះរាមប្រើឲ្យនាំទ័ពស្វា៥ម៉ឺននាក់ទៅបេះផល្លា
- ជតាយុ : គ្រុឌ ជាជំនិះរបស់ព្រះនារាយណ៍
- ស្ដេចកុក : ជាអ្នកទទួលបណ្ដាំនាងសិតា បានជួបព្រះរាម ព្រះលក្សណ៍
- នាងសុវណ្ណមច្ឆា : ភរិយាហនុមាន “គំនូរនៅព្រះវិហារព្រះកែវមរកត”
- មច្ឆានព : កូនហនុមាន និងនាងសុវណ្ណមច្ឆា
- មហឹង្សរាជ : ស្ដេចក្របី នៅព្រៃហេមពាន្ត ឪពុករបស់ទូភី
- នាងសន្តគិរី : ក្របីញី ប្រពន្ធមហឹង្សរាជ ម្ដាយរបស់ទូភី
- ទូភី : កូនរបស់មហឹង្សរាជ និងនាងសន្តគិរី
- ពិរុណនាតា : ស្ដេចនាគ នៅបាតាលភូជង្គនាគ យកអាសាព្រះនាងសិតា
- វាសុកី : ទេវតាកាឡាខ្លួនជានាគដើម្បីឲ្យអសុរ និងទេវតាទាញព្រ័ត្រកូរសមុទ្រទឹកដោះ “រូបចម្លាក់នៅអង្គរវត្ត”
- នាគរាជ : រក្សាទឹកនពមហាសមុទ្រដែលហនុមានទៅដណ្ដើមយកមកដើម្បីផ្សំថ្នាំព្យាបាលឲ្យព្រះលក្សណ៍ដែលត្រូវមោង្គស័ករបស់កុម្ភការណ៍
- ពិស្ណុការ : អ្នកធ្វើរាជរថឲ្យក្រុងរាពណ៍ពេលដែលរាពណ៍បររាជរថនាំនាងសិតាទៅសមរភូមិដើម្បីបញ្ឈឺចិត្តព្រះរាម
- ព្រះវាយុ : ឪពុករបស់ហនុមាន
- ឥសីពិស្វាមិត្ត : គ្រូរបស់ព្រះរាម និងព្រះលក្សណ៍
- ឥសីពារទ្វាឡ : ឥសីដែលបានជួយសម្រួលទុក្ខសោកព្រះរាម
- ឥសីបញ្ចលិង្គ : សុំចុះចាញ់ទូភី
- ឥសីមគង្គ : ឥសីការពារសូគ្រីព អង្គឥសីដែលមានអង្គជាតិស្លាប់
- ព្រះឥន្ទ្រ : បញ្ជាឲ្យអាត្ម័នពាលីទៅកើតនៅស្ថានសួគ៌
- នាងមេខលា : ទេពធីតារក្សាសមុទ្រ
- ព្រះអាទិត្យ : បររាជរថទៅបំភ្លឺមនុស្ស តែហនុមានមកឃាត់
- ពពួកទេវតា : ភិតភ័យរត់ទៅអង្វរព្រះឥសូរ
- ព្រះឥសូរ : បញ្ជាលែងនាគពីទ្រុងទៅដេញនាគឥន្ទ្រជិត
- ព្រះឥន្ទ្រ : កាឡាខ្លួនជាសត្វព្រាយតៃសាកឲ្យព្រះលក្សណ៍យកថ្លើមទៅថ្វាយព្រះរាម
- ឥសីរជ្ជប្រិតមុនី “វាល្មិកិ” : គ្រូរបស់ព្រះរាមលក្សណ៍ និងជប្បលក្សណ៍
- នាងទេពរម្ភា : ទេវតាដែលព្រះឥន្ទ្រប្រើមកកាឡាជាស្រីជំទង់ជួយរំដោះរាមលក្សណ៍
- ក្រុងរាពណ៍ : ស្ដេចយក្សសោយរាជ្យនៅនគរលង្កា
- នាងមណ្ឌោលគីរី : អគ្គមហេសីរបស់ក្រុងរាពណ៍ និងមាតារបស់ឥន្ទ្រជិត
- ឥន្ទ្រជិត : បុត្ររបស់ក្រុងរាពណ៍ និងនាងមណ្ឌោលគីរី
- នាងសុវណ្ណកាន់មយូរ៉ា : មហេសីរបស់ឥន្ទ្រជិត “រូបក្នុងស្បែកធំ”
- ពិភេគ : ប្អូនប្រុសរបស់ក្រុងរាពណ៍
- នាងសុជាតា : មហេសីពិភេគ
- ក្រុងខរ : ប្អូនរាពណ៍
- នាងសុបនខា : ប្អូនស្រីក្រុងរាពណ៍ដែលទៅចែចង់ព្រះរាម ព្រះលក្សណ៍
- នាងបញ្ញកាយ : កូនក្រមុំពិភេគ រាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតាស្លាប់អណ្ដែតទឹក “រូបភាពក្នុងស្បែកធំ”
- កុំប៉ាន់ : ក្មួយក្រុងរាពណ៍ ស្លាប់ក្នុងសមរភូមិច្បាំងជាមួយហនុមាន “ស្បែកធំ”
- វរុលកុមារ : ក្មួយក្រុងរាពណ៍ “រូបចម្លាក់ស្បែកធំ”
- កាមពាលី : ក្មួយក្រុងរាពណ៍
- អតិកាយ : មេទ័ពក្រុងរាពណ៍
- មហារី : សេនា កូនទាហានរបស់រាពណ៍ កាឡាខ្លួនជាប្រើស
- រុក្ខសេន : មេទ័ពយក្ស ឆ្មាំព្រៃ
- ភិរាជ : យក្សយាមព្រំដែន ឆក់យកនាងសិតា ច្បាំងជាមួយព្រះលក្សណ៍ៗទន់ដៃ ព្រះរាមក៏បាញ់ស្លាប់ទៅ
- ក្រុងជល័ម : យក្សមិត្តរបស់រាពណ៍ នៅក្រៅចក្រវាឡ
- រុក្ខសៈ : មន្ត្រីរបស់រាពណ៍ដែលឃាត់មិនឲ្យរាពណ៍សម្លាប់នាងសិតាដោយខុសទំនៀមទម្លាប់ក្នុងការសម្លាប់អ្នកទោស
- នាងវិតាសី : ប្អូនស្រីក្រុងរាពណ៍ យាមទ្វារក្រុងលង្កា ហារមាត់ បរបេមាត់ខាងក្រោមដល់បាតាល ខាងលើជាប់មេឃ
- ក្រុងខុនទូសណ៍ : មេទ័ពរបស់ក្រុងខរ ព្រមទាំងមេទ័ព១៤រូប និងសេះ៤ក្បាលត្រូវព្រះរាមសម្លាប់នៅសមរភូមិ
- ត្រីមុខ ឬតីស្វីរ : ជាកូនរបស់ក្រុងខរ ស្លាប់ក្នុងសង្គ្រាមជាមួយព្រះរាម ព្រះលក្សណ៍
- រាមបរមសូរ : បុត្ររបស់ព្រះបាទមាកាតិសម្លុតព្រះបាទទសរថដែលចោទព្រះបិតារបស់ព្រះរាមថា លួចយកឈ្មោះមកដាក់ឲ្យរាជបុត្រព្រះអង្គ
- ក្អែកកាកនាសូ : យក្សកាឡាខ្លួនមកបំផ្លាញអាស្រមឥសីពិស្វាមិត្រ
- កម្ពណ៍ : យក្ស “ស្បែកធំ” យក្សរាំងផ្លូវព្រះរាម
- វ័នរាជ : យក្ស “រូបស្បែកធំ”
- អថិកាយ : យក្ស “រូបស្បែកធំ”
- មហាកាយ : យក្ស “រូបស្បែកធំ”
- គម្បីលីសាន់ : យក្ស “រូបស្បែកធំ”
- អធិបឡាំ : យក្ស “រូបស្បែកធំ”
- និន្ទសូរ : យក្ស “រូបស្បែកធំ”
- និន្ទវេក : យក្ស “រូបស្បែកធំ”
- វៃវេក : យក្ស “រូបស្បែកធំ”
- សុកច្ចា : យក្ស “ស្បែកធំ” ជាប់ពន្ធនាគាររបស់ក្រុងរាពណ៍ ហើយត្រូវក្រុងរាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតា ហើយត្រូវឥន្ទ្រជិតកាត់សិរសាដើម្បីបញ្ឈឺចិត្តព្រះរាម
- ក្លាងមឿង ឬយក្សភក្ខនេសៈ : យក្សសេនារបស់រាពណ៍ដែលខ្លាច សន្សំតែសុខ
- នាងអាតុល័យ : ប្អូនស្រីរបស់រាពណ៍ កាឡាខ្លួនធ្វើជានាងសិតា បញ្ចុះបញ្ចូលនាងសិតាឲ្យគូររូបក្រុងរាពណ៍
- ដំរីឰរាវ័ណ : ជំនិះរបស់ឥន្ទ្រជិតនៅពេលធ្វើចម្បាំងលើកចុងក្រោយ
- ប្រហេត : យក្សហោរារបស់ក្រុងរាពណ៍
- ហាទរ : កូនរបស់រាពណ៍ ច្បាំងជាមួយនឹងអង្គត
- តិសិរ : កូនទី៤របស់ក្រុងរាពណ៍ (កូនក្រុងរាពណ៍ត្រូវស្លាប់ទាំងអស់)
- នរាគ័ត : កូនទី៥របស់ក្រុងរាពណ៍
- មាហាក្បាល : កូនទី៦របស់ក្រុងរាពណ៍
- ទូរមុខ : កូនទី៧របស់ក្រុងរាពណ៍
- មុខក្ខ័ស : កូនទី៨របស់ក្រុងរាពណ៍
- កុម្ភក្រធា : កូនទី៩របស់ក្រុងរាពណ៍
- មាលមាទ : យក្សសេនារបស់រាពណ៍
- ស័តពាលី : សេនារបស់ព្រះរាម ប្រយុទ្ធជាមួយមាលមាទ
- ខុនជីព : មេទ័ពស្វា មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់
- ខុននន្ទ : មេទ័ពស្វាមិនហ៊ានទៅលង្កាដែរពីព្រោះខ្លាចនាងវិតាសីជាឆ្មាំនៅនគរលង្កា
នៅនគរអយុធ្យាមានស្តេចមួយអង្គឈ្មោះទសរថ មានប្រពន្ធបីនាក់ទី១គឺនាងកោសូរិយាទី២ នាងកៃកេសី និងទី៣
ទាវឡេក្ខាឬសមុទ្រាទេវី មានកូន៤នាក់គឺព្រះរាមដែលជាកូនប្រពន្ធទី១ព្រះលក្ម្យណ៍ ព្រះភិរុតជាកូនប្រពន្ធទី២និងព្រះ សុត្រុតជាកូនប្រពន្ធទី៣។ កូនទាំងបួននាក់បានចេញទៅរៀនវិជ្ជាសិល្ប៍ជាមួយនិងឥសី។ លុះព្រះរាម ព្រះលក្ម្យណ៍ ព្រះភិរុត ព្រះសុត្រុតរៀនចប់វិជ្ជាអស់ហើយ ឥសីបានឲ្យព្រះរាមថ្លែងសរសម្តែងឫទ្ធិសាកល្បងមើលឃើញថា ខ្លាំងពូកែហើយក៏នាំអ្នកទាំងបួនចូលមកនគរអយុធ្យាវិញ។ ចំណែកឯស្តេចកៃយកេតនៅឯនគរកៃកេត
ទាវឡេក្ខាឬសមុទ្រាទេវី មានកូន៤នាក់គឺព្រះរាមដែលជាកូនប្រពន្ធទី១ព្រះលក្ម្យណ៍ ព្រះភិរុតជាកូនប្រពន្ធទី២និងព្រះ សុត្រុតជាកូនប្រពន្ធទី៣។ កូនទាំងបួននាក់បានចេញទៅរៀនវិជ្ជាសិល្ប៍ជាមួយនិងឥសី។ លុះព្រះរាម ព្រះលក្ម្យណ៍ ព្រះភិរុត ព្រះសុត្រុតរៀនចប់វិជ្ជាអស់ហើយ ឥសីបានឲ្យព្រះរាមថ្លែងសរសម្តែងឫទ្ធិសាកល្បងមើលឃើញថា ខ្លាំងពូកែហើយក៏នាំអ្នកទាំងបួនចូលមកនគរអយុធ្យាវិញ។ ចំណែកឯស្តេចកៃយកេតនៅឯនគរកៃកេត
ជាឪពុករបស់នាងកៃកេសី
បានប្រើឯកអគ្គរាជទូត មកសុំព្រះភិរុត និងព្រះសុត្រុតត្រូវជាចៅមក
សោយរាជ្យជំនួសនៅនគរកៃយកេត ហើយស្តេចទសរថក៏យល់ព្រម។ នៅពេលព្រះ ភិរុត និងព្រះសុត្រុតយាងទៅដល់នគរកៃយកេតស្តេចកៃយកេតក៏រៀបចំឲ្យព្រះភិរុតនិងព្រះសុត្រុតឡើងសោយរាជ្យទៅ។
ប្រភព https://diynakh.wordpress.com
ប្រភព https://diynakh.wordpress.com
Comments
Post a Comment