ដោយ ឯក ច័ន្ទដារ៉ារីទ្ធ ព្រះវិហារព្រះកែវមរកតដែលស្ថិតនៅក្នុងព្រះបរមរាជវាំងត្រូវបានសាងសង់ឡើងក្នុងរាជ្ជកាល ព្រះនរោត្តម ។ សម្តេចសង្ឃរាជ ទៀង ដែលបានទទួលយល់ព្រមសំណើរពី ព្រះនរោត្តម ព្រះអង្គជាអ្នកត្រួតពិនិត្យផ្ទាល់ការដ្ឋាននេះពីឆ្នាំ១៨៩២-១៩០២។ វត្តព្រះកែវនេះបានសម្ភោធនៅថ្ងៃព្រហស្បត៍ទី៥កុម្ភៈឆ្នាំ១៩០៣។វិហារមានក្រាលសន្លឹកបន្ទះប្រាក់សុទ្ធចំនួន ៥៣២៩ បន្ទះ ដែលបន្ទះនិមួយៗមានទម្ងន់១ , ១២៥ គីឡូក្រាម។មានព្រះពុទ្ធរូបធ្វើពីមាសសុទ្ធមានទម្ងន់៧៥ គីឡូក្រាម ដាក់តម្កល់ទុកនៅលើទម្រដែលធ្វើពីមាសសុទ្ធមានទម្ងន់១៥ គីឡូក្រាម ដាក់តម្កល់ក្នុងទូរកញ្ចក់។ បើតាមឯកសារ អ្នកឧុកញ៉ា វាំង ជួន បានបញ្ចាក់ថា នៅប៉ែកខាងក្រៅមានថែវដែលមានបណ្តោយពី ១៥០ ទៅ ១៧០ ម៉ែត ។ ផ្ទាំងគំនូរគឺគូរ រឿង រាមកេរ្តិ៍ គូរផ្ទាល់លើជញ្ជាំង គូរដោយ វិចិត្រករ ឧកញ៉ា ទេព និម្មិត តក់ គូរពីឆ្នាំ ១៩០៣-១៩០៤ កំពស់ ២ , ៥០ ម៉ែត បណ្តោយ ៦១៦ ម៉ែត ក្រឡាផ្ទៃ ២០០០ ម៉ែតការ៉េ ផ្ផ្ទាំងគំនូរគឺជាផ្ទាំងគំនូរដ៏ធំនិងវែងជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ ផ្ទាំងគំនូរនេះបានត្រូវ អ្នកឧុកញ៉ា វាំង ជួន រដ្ឋមន្រ្តីទី១ បានសរសេរផ្ទាល់ដៃតាំងពីទ្វាមុខរៀ...