Restoration 2014-2916

ព្រះវិហារព្រះកែវមរកតហ៊ុំព័ទ្ធទៅដោយថែវដែលមានកំផែងខ្ពស់។កាលដើមឡើយ ថែវដែលព័ទ្ធជុំវិញនេះប្រើជាថ្នាក់រៀនបណ្តោះអាសន្នរបស់ព្រះសង្ឃដើម្បីរៀនភាសាបាលីមុនពេលដែលសាលាបាលីបង្កើតឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទស៊ីសុវត្ថិ។
នៅជញ្ជាំងថែវមានគូរគំនូរបុរាណរឿងរាមកេរ្តិ៍តាំងពីដើមរហូតដល់ចប់។គំនូររឿងរាមកេរ្ត៏នេះចាប់ផ្តើមរឿងពីផ្នែកខាងត្បូងនៃថែវខាងកើតព័ទ្ធជុំវិញព្រះវិហារព្រះកែវមរកតដែលមាប្រវែង៦០៤ម៉ែត កំពស់៣.៦៥ម៉ែត។គំនូរនេះគូរក្នុងឆ្នាំ១៩០៣ ដល់១៩០៤ដោយវិចិត្តករខ្មែរចំនួន៤០នាក់ដឹកនាំដោយ ឧកញ្ញ៉ាទេពនិម្មិតធាក់ (តាមឯកសារ លោក វាំង ជួន)។ភាគច្រើននៃផ្ទាំងគំនូរនេត្រូវខូចខាតជាបន្តបន្ទាប់យ៉ាងខ្លាំងក្លាដោយសារអាកាសធាតុនិងពពួកមេរោគ។
នៅឆ្នាំ១៩៨៥គំរោងជួសជុលនិងថែទាំ ដែលមានរយៈពេល៥ឆ្នាំបានធ្វើឡើង ដោយរដ្ឋាភិបាលកម្ពុជានិងប៉ូឡូញ។ដំណាក់កាលនៃការជួសជុលជំហ៊ានទីមួយត្រូវបានបញ្ចប់ហើយគម្រោងនៃការជួសជុលនេះត្រូវបានផ្អាកជាច្រើនឆ្នាំដោយពុំមានថវិការគ្រប់គ្រាន់សំរាប់បន្តការជួសជុល រហូតដល់ខែវិច្ឆការឆ្នាំ ២០១៤ គម្រោងនេះត្រូវបានធ្វើបន្តនូវតំណាក់កាលទីពីរបន្តទៀតរវាងរដ្ឋាភិបាលប៉ូឡូញនិងរដ្ឋាភិបាលកម្ពុជាក្រោមការរៀបចំចាត់ចែងដោយក្រសួងព្រះបរមរាជវាំង។គម្រោងទីពីរនេះបានបញ្ចប់នៅខែមិនាឆ្នាំ២០១៦ដោយបានជួសជុលផ្នែកជ្រុងខាងលិចឆៀងខាងជើងដែលមានប្រវែងជាង១០០ម៉ែតដែលចំណាយថវិការអស់ជិតមួយលានដុល្លាសហរដ្ឋអាមេរិកដោយថវិការជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

















Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

រឿង រាមកេរ្តិ៍