រឿងរាមកេរ្តិ៍ខ្មែរ
សង្ខេបរឿងរាមកេរ្តិ៍ខ្មែរ ខ្សែទី១ ឥសីពិស្វាមិត្រ បានរៀបចំហោមពិធីជាកិត្តិយសដល់សិស្សគឺ ព្រះរាម និង ព្រះលក្សណ៍ ដែលបានរៀបចេះចប់គម្ពីរវេទ ។ ថ្ងៃមួយមានយក្សកាឡាខ្លួនជាក្អែកយ៉ាងធំ ឈ្មោះ កាកណាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់ ។ ឥសីពិស្វាមិត្រខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសរឲ្យព្រះរាមបាញ់ សម្លាប់កាកណាសូរ ។ ក្រោយមកក៏នាំព្រះរាម និងព្រះលក្សណ៍ចូលរួមប្រឡងលើកធ្នូសរ ព្រះជនក នៅ នគរមិថិលា ដើម្បីយកនាង សិតា ធ្វើជាមហេសី ។ ក្នុងឱកាសនោះ មានបេក្ខជនចូលរួមជាច្រើនដែលមកពីភពទាំងបី សូម្បីតែព្រះឥសូរក៏មកនឹងគេដែរ ក៏ប៉ុន្តែគ្មាននរណាលើកធ្នូសររួចឡើយ គឺមានតែតួអង្គព្រះរាមមួយគត់បានទទួលជោគជ័យដោយលើកធ្នូសរនោះ រួច ។ ពេលនោះព្រះជនករីករាយណាស់ផ្ដល់ព័ត៌មាននេះថ្វាយទៅ ព្រះបាទទសរថ ដើម្បីយាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាម និងនាងសិតា ។ កាលបើពិធីអភិសេកចប់សព្វគ្រប់ហើយ ក៏នាំព្រះរាជបុត្រ និងព្រះរាជធិតាសុណិសាវិលត្រឡប់ទៅកាន់ នគរអយុធ្យា វិញ ។ ពាក់កណ្ដាលផ្លូវក៏បានជ
This comment has been removed by the author.
ReplyDelete