ទឹមសេះ ១០០០​ (១៤៣)


១៤៣-ព្រះភិរុត ព្រះសុត្រុត គង់លើរាជរថ ទឹមសេះ ១០០០ លើកទ័ពទៅក្បែរ នគរមុល្លីវ័ន ទើបប្រើ និលនន្ទ នាំសារទៅថ្វាយ ចក្រវិត តែ ចក្រវិត មិនព្រមចុះចាញ់។និលនន្ទ សំដែងឫទ្ធិជាភ្លើង ហោះ ទៅកាច់កំពូលប្រាសាទ ចក្រវិត រូចត្រឡប់មកវិញ។ចងក្រវិត ប្រើកូនឈ្មោះ សូរិយាភព ជិះរាជរថទឹមរាជសីហ៍ នាំទ័ពទៅច្បាំងនឹង ព្រះភិរុត ព្រះសុត្រុត ។ យក្សមេឃសូរ ជាសេនា សូរិយាភព និម្មិតខ្លួន ធ្វើជា ភ្នំបាំងទ័ព។ ព្រះសុត្រុត ផ្លែងសរត្រូវ មេឃសូរ និង ពល យក្សជាច្រើន និង រលាយភ្នំនោះទៅ។ ព្រះសុត្រុត ត្រូវរបួស និលផាត់ ចូលច្បាំងជាមួយ សូរិយាភព ឯ ព្រះភិរុត អោយគេទៅរកថ្នាំពីព្រះរាម យកមកព្យាបាលព្រះសុត្រុតរួចព្រះភិរុតផ្លែងសរសំលាប់យក្ស សូរិយាភពនោះទៅ។







Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)