យក្សឧណ្ណារាជ​(១៨២-១៨៣)


១៨២- ព្រះរាម ព្រះលក្ស្មណ៍ ធ្វើដំណើរទៅដល់ស្រះទឹកមួយ មានសួនព័ទ្ធជុំវិញ ដែលជាស្រះរបស់យក្ស ឧណ្ណារាជ ។ សេនា ឧណ្ណារាជ មួយឈ្មោះ នន្ទកាល មានពល ៥០០ នាក់ យាមស្រះទឹក។ ពេល ព្រះរាម ព្រះលក្ស្មណ៍ ទៅដល់ ក៏នាំគ្នាចុះស្រង់ទឹក ស្រះនោះ។ នន្ទកាល បាននាំពល ចូលចាប់ អង្គទ និង និលផាត់ អាសូរផាត់ មច្ឆានុព្វ សម្លាប់ ពលយក្សអស់ជាច្រើន នន្ទកាល ក៏ចូលទៅទូល ឧណ្ណារាជ។

១៨៣-ឧណ្ណារាជ លើកទ័ពទៅច្បាំងនឹងព្រះរាម ពេលព្រះរាម ផ្លែងសរ ទៅត្រូវ ឧណ្ណារាជ តែមិនចេះស្លាប់ទាល់តែសោះ។ ព្រះរាម សួរទៅឥសី  កោសក់តាបស ទើបដឹងថា ត្រូវយកដើមកក់ធ្វើជាសរ បាញ់ទៅត្រូវ ឧណ្ណារាជ ស្លាប់។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)