ព្រះឥសូរប្រទានពរដល់ព្រះរាមនិងនាងសីតា(១៨៤-១៨៦)


១៨៤-ព្រះរាម ព្រះលក្ស្មណ៍ នាំសេនាទាំង ១៨ វិលចូលនគរ អយុធ្យាវិញ ។ ឯ ព្រះឥសូរ នៅឋានកៃលាស ប្រើទេវតា ៤ អង្គ ឲ្យយក រាជរថ ទៅអញ្ជើញ ព្រះរាម ព្រះលក្ស្មណ៍ ព្រះភិរុត ព្រះសុត្រុត ពីនគរអយុធ្យា ទៅយាង នាងសីតា ពីឋានពិភពនាគ មកប្រជុំគ្នា នៅឋានកៃលាស។

១៨៥-ព្រះឥសូរ និយាយលួងលោម នាងសីតា រហូតដល់នាងសុខចិត្តជានឹង ព្រះរាមវិញ។ ព្រះឥសូរប្រទានពរដល់ព្រះរាមនិងនាងសីតា ដែលបានជួបជុំគ្នាដូចដើមវិញ។

១៨៦-ព្រះរាម ព្រះលក្ស្មណ៍ ព្រះភិរុត ព្រះសុត្រុត លាព្រះឥសូរនាំនាងសីតាទៅនគរអយុធ្យាវិញ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)