កុវេនយក្យ​(១៧៦-១៧៨)


១៧៦-ព្រះរាម កើតទុក្ខ ផ្លែងសរទៅ ហៅ ពិភេក ឲ្យមក ពិភាក្សា ។ ពិភេក បានទូល ឲ្យ ព្រះរាម ដើរទេសចេញពីនគរ ទើបបាន នាងត្រឡប់មកវិញ រួចពិភេក ត្រឡប់ ទៅនគរលង្កាវិញ។

១៧៧-ព្រះរាមឲ្យរាមលក្ស្មណ៍ ជបលក្ស្មណ៍ នៅរក្សានគរអយុធ្យា។ព្រះអង្គ ជាមួយ ព្រះលក្ស្មណ៍ និង ហនុមាន ចេញពីនគរ ទៅដល់ស្ទឹងធំ ស្ដេចឲ្យ ហនុមាន ទ្រព្រះអង្គ ហោះទៅនគរ កុវេរុត្តរាជ ដែលមានស្ដេចឈ្មោះ កុវេនយក្យ។ យក្សនោះមានមហេសីឈ្មោះ កេសិវីឡាវ័ន និងកូនប្រុសឈ្មោះ ត្រីបក្បកាន្ទ។

១៧៨-ត្រីបក្បកាន្ទ ជិះសេះនាំពល មកចាប់ ព្រះរាម ព្រះលក្ស្មណ៍ តែត្រូវ ហនុមាន ចូលសម្លាប់ពលយក្សអស់យ៉ាងច្រើន ឯ ព្រះលក្ស្មណ៍ ផ្លែងសរ សំលាប់យក្ស ត្រីបក្បកាន្ទ ចោលទៅ។ កុវេនយក្ស លើកទ័ពមកច្បាំង ទើបព្រះរាម ផ្លែងសរ សំលាប់យក្សនោះ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)