ព្រះរាមចូលកោដ្ឋ(១៧៤-១៧៥)


១៧៤-ហនុមាន និមិត្តធ្វើជា  មេរុ និង ឲ្យ ព្រះរាម ចូលក្នុងកោដ្ឋ ទើប ហនុមាន ទៅទូលនាងសីតា ។ នាងសីតា ក៏សុខចិត្ត មកបុណ្យ ព្រះរាម ដោយហនុមាន កាឡាខ្លួនធំ ទ្រនាងសីតា ខកមកដល់នគរអយុធ្យា។ពេលនាងកំពុង
គោរព កោដ្ឋ ដាក់សព ស្រាបតែព្រះរាម ស្ទុះចេញ មកចាប់នាង។ ពេលនោះ នាងសីតា រត់គេចចេញ ទៅ ឯព្រះរាម ព្រះលក្ស្មណ៍ ព្រះភិរុត ព្រះសុត្រុត និងហនុមាន តាមស្ទាក់នាង តែនាងសីតា ច្រើនព្រះធរណី ទៅបាត់ទៅ។
១៧៥-នាងសីតា ទៅស្នាក់នៅ ជាមួយស្ដេច ភុជង្គនាគនាឋានបាតាល ។ព្រះរាម ប្រើ ហនុមាន អោយទៅតាមរក នាងសីតា។ ពេលជួបហើយ ហនុមាន អង្វរយ៉ាងណា ក៏នាងមិនស្ដាប់ ហើយស្ដីជេរ ហនុមាន ថែមទៀត ។ ហនុមាន ត្រឡប់មកជួប ព្រះរាមវិញ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)