ហនុមានកាឡាខ្លួនឲ្យធំ យកពន្លាព្រះរាម ដាក់ក្នុងមាត់


០៤៧ ក្រុងរាពណ៍ បានទៅតាំងសីល្ប៍ឲ្យកាន់តែពូកែ ឯ ពិភេក ដឹងក៏ទូលថ្វាយ ព្រះរាមព្រះរាមឲ្យសុគ្រីព ទៅរំខានក្រុងរាពណ៍ សូគ្រីពកាត់ដៃ កាត់ម្កុដ ក្រុងរាពណ៍រួចវិលមកវិញ។ ក្រុងរាពណ៍ឲ្យសេនាពីរនាក់ ទៅអញ្ជើញ វៃយរាពណ៍ ជាក្មួយ ទៅនគរបាតាល ឡើងមកជួយច្បាំង។
វៃយរាពណ៍ឡើងមកស្គាល់ក្រុងរាពណ៍ ហើយសុំទៅស្លថ្នាំ សណ្តំនៅព្រៃសំសានដើម្បីចាប់ព្រះ រាម ឲ្យបាន ។
ពិភេកទូលព្រះរាម អំពីវៃយរាពណ៍ ដែលកំពុងស្លថ្នាំ សណ្ដំប្រុងចាប់ ព្រះរាម ដូច្នេះត្រូវចាត់អោយគេយាមយ៉ាងប្រុងប្រយ័ត្ន ។ ពេលយប់ហនុមានកាឡាខ្លួនឲ្យធំ យកពន្លាព្រះរាម ដាក់ក្នុងមាត់ ហើយអោយសេនាទៅចាំយាមខាងក្រៅ រហូតដល់ផ្កាយព្រឹករះ ទើបផុតគ្រោះថ្នាក់ដល់ព្រះរាម ។ពេលនោះវៃយរាពណ៍  កាឡាខ្លួនជាស្វា ចូលមកស្ដាប់ដឹងការណ៍សម្ងាត់អស់។
វៃយរាពណ៍ ទៅផ្លុំកាំភ្លោះកែវបន្លំធ្វើជាផ្កាយព្រឹក ពេលនោះ ទ័ពស្វានឹកស្មានថា ផ្កាយព្រឹករះហើយក៏នាំគ្នាចូលដេកងអស់។ វៃយរាពណ៍ ដាក់សណ្តំចូលទៅចាប់ព្រះរាមបាន។
វៃយរាពណ៍ យកព្រះរាម ទៅឋានបាតាល រួចដាក់ទុកក្នុងទ្រុង ហើយចាប់យក វៃយវេតដែលជាយក្សឃាត់ វៃយរាពណ៍ កុំឲ្យទៅច្បាំងនឹងព្រះរាម មកដាក់ ក្នុងទ្រុងជាមួយព្រះរាម ដើម្បីត្រៀមស្ងោរជាមួយគ្នា។ពេលនោះ វៃយរាពណ៍ បានអោយគេដាក់ដាំទឹករៀបចំស្ងោរ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)