ព្រះរាមសម្លាប់ក្រុងរាពណ៍ស្លាប់


ក្រុងរាពណ៍ស្លាប់

១២៦-ក្រុងរាពណ៍ លើកទ័ពចេញច្បាំង ដោយប្រែកាឡាជាព្រហ្ម។ព្រះរាម ព្រះលក្ស្មណ៍ ឈរមើលភ្លេចស្មារតី ទើប ហនុមាន  ក្រាបទូលព្រះរាម ថាជា ក្រុងរាពណ៍ ប្រែក្រឡាទេ ។ពេលនោះ ព្រះរាម ទាញធ្នូ ផ្លែងសរ ព្រហ្មមាស ទៅត្រូវក្រុងរាពណ៍ ដួលលើ រាជរថ ក្លាយជាយក្សវិញ រួចហៅ ពិភេក ចូលទៅនិយាយដោយយំសោក ផ្តាំអស់អ្វីៗ ហើយក៏ស្លាប់បាត់ទៅ។

១២៧-នាងមន្ទោគិរី នាងអាគ្គីនាគ ព្រមទាំង ស្រីស្នំក្រមការ សេនា ទាហាន ពួកយក្សទាំងអស់ យំសោកស្ដាយស្រណោះ ក្រុងរាពណ៍ ជាពន់ពេក។

១២៨-ពិភេក និង មហិធរបុរ ដង្ហែ នាងសីតា នាងមន្ទោគិរី និង នាងអគ្គីនាគ ទៅថ្វាយព្រះរាម នៅ ឯព្រះពន្លា។ លុះដល់ហើយ នាងទាំងបីអង្គថ្វាយបង្គំ ព្រះរាម។ ព្រះរាម មិនព្រមទទួលយក នាងសីតា ព្រោះទៅនៅនគរយក្សអស់ ១២ ឆ្នាំ ព្រះរាម សង្ស័យក្រែង នាងសីតា មិនស្មោះនឹងព្រះអង្គ។



                                                                                    ត្រឡប់ទៅមាតិការ

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

រឿង រាមកេរ្តិ៍