ថាប្បនាសូរ

១០៨-ក្រុងរាពណ៍ អញ្ជើញ ថាប្បនាសូរ ឲ្យមកជួយច្បាំងនឹងព្រះរាម។
១០៩-ថាប្បនាសូរ ជិះរាជរថ ទៅច្បាំង ព្រះរាម ក៏គង់រាជរថចូលមកដែរ។ថាប្បនាសូរ ផ្លែងសរត្រូវ លស្វា ស្លាប់ជាច្រើន ឯ ព្រះរាម ផ្លែងសរទៅត្រូវរាជរថបាក់ខ្ទេច ហើយស្លាប់ពលយក្សអស់។
១១០-ថាប្បនាសូរ កាឡាខ្លួនធំដូចព្រះព្រហ្ម ទៅបាំងថ្ងៃ ឲ្យងងឹតដូចយប់ ទើបចាប់ពលស្វាស៊ី។
១១១-ព្រះរាម ឲ្យ ពិភេក ទាយមើលដឹងពីហេតុការណ៍នេះ ក៏ឲ្យ សុគ្រីព កាឡាខ្លួន ធំ មានដៃ ៨ ចាប់កាត់ដៃ ថាប្បនាសូរ ទាំងពីរ ។ ថាប្បនាសូរ ខ្ជាក់ស្វា ចេញពីមាត់ រួច ព្រះឥន្ទ្រ យក ទឹកកុន្ទី មកប្រោសព្រំ ឲ្យរស់ឡើងវិញ ទើប ព្រះរាម ផ្លែងសរសម្លាប់ថាប្បនាសូរទៅ។

















































Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)