គជគីរីវ័ន និង គជគីរីធរ


១១២-មានយក្សពីរ ជាកូន ក្រុងរាពណ៍ គឺ គជគីរីវ័ន និង គជគីរីធរ ដែលមានច្រមុះជា ប្រមោយដំរី នៅឯឋានបាតាលដឹងថា​ក្រុងរាពណ៍ មានចម្បាំងនឹងព្រះរាម ក៏លាអស្សាកាន្ទ ដែលជាឪពុកធម៌ ឡើងមកគាល់ ក្រុងរាពណ៍ជាបិតា ។ក្រុងរាពណ៍ បានឲ្យ នាងមន្ទោគិរី តាំងសិល្ប៍ បង្កើតជាពល និង ប្រស់ពល ដែលស្លាប់ ឲ្យរស់ឡើងវិញ។

១១៣-ក្រុងរាពណ៍ ជិះដំរី ឯ គជគីរីវ័ន និង គជគីរីធរ ជិះសេះ ចូលប្រយុទ្ធនឹងព្រះរាម ព្រះលក្ស្មណ៍ ដែលជិះរាជរថទឹមសេះ ។ ពេលផ្លែងសរ ទៅវិញទៅមក ច្រើនគ្រាមក ធ្វើឲ្យពលទ័ពស្លាប់ទាំងសងខាង  ព្រះរាម ផ្លែងសរ ប្រស់ពលស្វាឲ្យរស់ឡើងវិញ។

១១៤-នាងមន្ទោគិរី យកទឹកមន្ត ឲ្យយក្សឈ្មោះ មហោធរ ទៅថ្វាយក្រុងរាពណ៍
ប្រស់ទ័ពយក្ស ឲ្យរស់ឡើងវិញដែរ។ នាងមន្ទោគិរី តាំងពីបង្កើតជាខ្មោចព្រាយ បិសាចជាច្រើន ។

១១៥-ពិភេក ដឹងថារឿងនោះ កូនទូលថ្វាយព្រះរាម ឲ្យផ្លែងសរ សំណាញ់គ្របខ្មោចទាំងនោះ ហើយឲ្យ ហនុមាន ជម្ពូពាន និលផាត់ ទៅបំផ្លាញពិធី នាងមន្ទោគិរី ។

១១៦- ហនុមាន កាឡាខ្លួនជា ក្រុងរាពណ៍ ទៅដឹកដៃ នាងមន្ទោគិរី ពីរោងពិធី ទៅចែចង់ ហើយឲ្យ ជម្ពូពាន និង និលនន្ទ បំផ្លាញកន្លែង នោះចោល។ ព្រះលក្ស្មណ៍ ផ្លែងសរសម្លាប់ គជគិរីវ័ន និង គជគិរីធរ ស្លាប់ ឯ ក្រុងរាពណ៍ វិលចូលនគរវិញ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)