ហនុមានទៅយកដួងចៃក្រុងរាពណ៍
១១៧-ក្រុងរាពណ៍ ទៅ ឃើញរោងពិធីខ្ចាត់ខ្ចាយ
ក៏សួរ នាងមន្ទោគិរី ពេលនាងដឹងថា ហនុមាន បន្លំចូលមកធ្វើជា ក្រុងរាពណ៍ យកនាងទៅ
សាហាយជាមួយ នាងក៏យំ រហូតដល់សន្លប់។
១១៨-ក្រុងរាពណ៍ ជិះរាជរថ ទឹមរាជសីហ៍
លើកទ័ពមកច្បាំងម្តងទៀត ព្រះរាម គង់លើ រាជរថទឹមសេះ ផ្លែងសរត្រូវ ក្រុងរាពណ៍
ដាច់ក្បាល ដាច់ដៃ ដាច់ជើង តែ ក្រុងរាពណ៍ សូត្រមន្តអាគម តភ្ជាប់វិញអស់។ លុះ
ប្រយុទ្ធយូៗទៅ ក៏ដកថយរៀងខ្លួន ។ ពិភេក ទូលព្រះរាម ឲ្យប្រើហនុមាន និង អង្គទ
ធ្វើឧបាយកលយ៉ាងណា ទៅយកដួងចៃ ក្រុងរាពណ៍
ដែលផ្ញើទុកនឹង ឥសីយោប៊ុត ឲ្យបាន ទើបសម្លាប់ ក្រុងរាពណ៍ ស្លាប់។
១១៩-ហនុមាន និង អង្គទ ទៅជួប ឥសីយោប៊ុត
ឲ្យធ្វើជាយំអង្វរ ឥសីឲ្យជួយខ្លួន បានទៅធ្វើ រាជការក្រុងរាពណ៍ ។ លុះពេលមួយ
ដល់ថ្ងៃត្រូវ ឥសីយក ដួងចៃទៅឲ្យ ក្រុងរាពណ៍ ប្រសិទ្ធី ឥសី ឲ្យ អង្គទ កាន់ជើងពាន
ដម្កល់ដួងចៃ ហើយក៏ឲ្យ ហនុមាន ទៅដែរ។
១២០-ពេលទៅដល់ ក្លោងទ្វារវាំង អង្គទ
មិនហ៊ានដើរចូល ឥសីក៏ឲ្យ អង្គទនៅចាំក្រៅវាំង ហើយឲ្យ ហនុមាន កាន់ដើរចូល។ ហនុមាន
យកដួងចៃនោះឲ្យទៅ អង្គទ ហើយយក ដួងចៃក្លែងក្លាយ មកដាក់ ជំនួសវិញ។ ពេលទៅដល់ ឥសីទូល
ក្រុងរាពណ៍ ថា ហនុមាន សុខចិត្ត នៅបម្រើ ក្រុងរាពណ៍ វិញ ធ្វើឲ្យ ក្រុងរាពណ៍
អរយ៉ាងខ្លាំ។
១២១-ក្រុងរាពណ៍ ប្រើ ហនុមាន នាំទ័ពទៅច្បាំងនឹង
ព្រះលក្ខណ៍ ។ ពេលចូល ច្បាំង ហនុមាន
ធ្វើជាចេញវាយទ័ពស្វា សុគ្រីព គាត់មិនឈ្នះសោះ។
១២២-ពេល ហនុមាន ធ្វើសង្គ្រាមឈ្នះ និង
នាំទ័ពចូលនគរវិញ បានធ្វើឲ្យ ក្រុងរាពណ៍ អរជាខ្លាំង ហើយលើក នាងសុវណ្ណកាន់យុម៉ា
ដែលជាប្រពន្ធ ឥន្រ្ទជិត និងទ្រព្យសម្បត្តិ ឲ្យ ហនុមាន ។ ហនុមាន បានចេញច្បាំងម្តងទៀត ។
១២៣-ក្រុងរាពណ៍ ឲ្យហនុមាន នាំទ័ពចេញទៅច្បាំង
ហើយក្រុងរាពណ៍ តាមទៅមើលដែរ។ ពេលទៅដល់ទីលាន ចម្បាំង ហនុមាន ធ្វើជាសុំចាប់យក
ប្រាក់រាម ព្រះលក្ស្មណ៍ មកថ្វាយ។ ពេល ហោះទៅដល់ អង្គទ យកដួងចៃ ក្រុងរាពណ៍ ឲ្យទៅ
ហនុមាន លើកបង្ហាញ ក្រុងរាពណ៍ ហើយ និយាយ តេះដៀលជាច្រើន ឯ ក្រុងរាពណ៍ អង្វរសុំ ដួងចៃ ពីហនុមានវិញ តែ ហនុមាន
មិនព្រមឲ្យ ហើយដោះគ្រឿង ម្ហូបសង្វារ ដែល
ក្រុងរាពណ៍ ឲ្យពីមុនមក ប្រគល់ទៅឲ្យ ក្រុងរាពណ៍វិញ។
១២៤-ក្រុងរាពណ៍ នគរវិញ ឯ ហនុមាន យកដួងចៃ
ទៅថ្វាយព្រះរាម។
១២៥-ក្រុងរាពណ៍ ដឹងខ្លួនថាត្រូវស្លាប់
កុំយំសោកផ្ដាំអស់ មហេសី ស្រីស្នំ ក្រមការ នឹងញាតិវង្សទាំងអស់។
Comments
Post a Comment