មហាបាលជាសម្លាញ់ក្រុងរាពណ៍(១៣៧)
១៣៧-និយាយពីយក្យមួយ ជាសម្លាញ់របស់ក្រុងរាពណ៍
ឈ្មោះមហាបាល ដែលសោយរាជ្យ នៅនគរចក្រវាឡ ពេលមួយ បានមកលេងនឹងក្រុងរាពណ៍ តែពេលដឹងថា
ក្រុងរាពណ៍ បានស្លាប់បាត់ទៅហើយ មហាបាល ខឹងយ៉ាងខ្លាំង ព្រមទាំង នាំទ័ពមកព័ទ្ធ
ក្រុងលង្កា។
ចំណែកឯ ព្រះរាម
បានយល់សប្តិយ៉ាងចម្លែក ក៏ ផ្លែងសរ ហៅពិភេក ឲ្យមកទស្សន៍ទាយមើល ។
ពិភេក
បានសរសេរសំបុត្រ បិតជាប់នឹងចុងសរ ហើយសរ វិលទៅទូល ព្រះរាម វិញថា នគរលង្កា ត្រូវ
មហាបាល ព័ទ្ធជាប់អស់ហើយ ។ ព្រះរាមទ្រង់ជ្រាបសេចក្ដីនោះ ក៏ឲ្យ ហនុមាន ទៅជួយពិភេក ។
ហនុមាន បានប្រយុទ្ធជាមួយ មហាបាល រហូតដល់សម្លាប់យក្សនេះបាន ទើបត្រឡប់មកវិញ។
Comments
Post a Comment