រាមលក្ស្មណ៍​និងជបលក្ស្មណ៍(១៥៩-១៦៦)


១៥៩-នាងសីតា រត់ទៅ ព្រះឥន្ទនិម្មិត ជាក្របីជូនដំណើរនាង ទៅជួបនឹងឥសី មជ្ជិមរិទ្ធិ នៅក្នុងព្រៃហេមពាន្ត ហើយនាង រស់នៅទីនោះ រហូតដល់ ប្រសូត្របាន បុត្រាមួយអង្គ ដោយមានព្រះឥន្ទ្រជាអ្នកនាំស្រីទេពអប្សរ ពីឋានសួគ៌ មកធ្វើជាឆ្មបឲ្យ។ ឥសីបានដាក់ឈ្មោះ កូននោះថា រាមលក្ស្មណ៍ ។ ថ្ងៃមួយ នាងសីតា បានដាក់បុត្រ ក្នុងអង្រឹង ហើយទៅដងទឹក បានឃើញស្វាបីកូនដូចមនុស្ស នាងនឹកទៅ បុត្រខ្លួន ក៏រត់ទៅបីយកមក ។ ពេលឥសីរក រាមលក្ស្មណ៍ ពុំឃើញ ភ័យពេក ក៏ជប់ក្មេងមួយទៀត ដូចរាមលក្ស្មណ៍ នេះ ដាក់ក្នុងអង្រឹងវិញ។ ពេលនាងសីតា ត្រឡប់មកពីដងទឹក ឃើញក្មេងនោះ ក៏ឆ្ងល់និង សាកសួរឥសី ដឹងរឿងហើយ នាងសូមឲ្យ ឥសីទុកកូននោះ គ្រាន់នឹងបានជាគ្នាជាមួយ រាមលក្ស្មណ៍ ហើយឥសី បានដាក់ឈ្មោះឲ្យកូននោះថាជបលក្ស្មណ៍។
១៦០-ពេល រាមលក្ស្មណ៍ ជបលក្ស្មណ៍ ធំបន្តិចឡើង ឥសីបង្រៀនមន្តវិជ្ជាសិល្ប៍ រហូតដល់ខ្លាំងពូកែ ហើយជបធ្នូឲ្យមួយម្នាក់។គ្រាមួយ កុមារទាំងពីរទៅដើរលេង បានឃើញ ដើមរាំងកាល ក៏នាំគ្នាបាញ់បាក់ខ្ទេចខ្ទីអស់។

១៦១-ព្រះរាម ឮសម្លេងកក្រើកខ្លាំងពេក ក៏ឲ្យ ហោរាទាយមើល ដឹងថា មានកុមារ មានឫទ្ធិខ្លាំពូកែ ព្រះរាម ឲ្យយក សេះសមួយ មកពាក់គ្រឿងប្រដាប់ល្អៗ លែងឲ្យ ទៅដើរស៊ីស្មៅនៅក្នុងព្រៃ ហើយឲ្យ ហនុមាន ទៅតាមលបមើល ។ រាមលក្ស្មណ៍ ជបលក្ស្មណ៍ ឃើញសេះស្អាត ក៏ចូលទៅជិះលេង ឯ ហនុមាន ស្ទុះចូលទៅចាប់ តែត្រូវកុមារទាំងពីរ វាយនឹងធ្នូ រហូតដល់សន្លប់។ លុះ ហនុមាន ដឹងខ្លួនឡើង ប្រែកាឡាជាកូន ស្វាសតូច កាត់ផ្លែឈើទៅ រាមលក្ស្មណ៍ ជបលក្ស្មណ៍ ហើយបម្រុងនឹងចាប់ រាមលក្ស្មណ៍ ជបលក្ស្មណ៍ ម្ដងទៀត តែត្រូវ រាមលក្ស្មណ៍ ជបលក្ស្មណ៍ ចាប់ហនុមានចង។
១៦២-ព្រះរាម បានហៅ ព្រះភិរុត ព្រះសុត្រុត ចូលទៅស្រាយ តែស្រាយពុំរួចសោះ។

១៦៣- ហនុមាន ហោះទៅឲ្យ  ព្រះរាមជួយស្រាយ រួចព្រះរាម  ប្រើ ហនុមាន ឲ្យទៅប្រាប់ ព្រះភិរុត ព្រះសុត្រុត នាំទ័ពទៅច្បាំងនឹង រាមលក្ស្មណ៍ ជបលក្ស្មណ៍ ពេលទៅដល់ ព្រះភិរុត ព្រះសុត្រុត និងកុមារ ទាំងពីរ ផ្លែងសរ ដាក់គ្នាជាច្រើនដង។រាមលក្ស្មណ៍ ជបលក្ស្មណ៍ ផ្លែងសរទៅ ក្លាយជាចំណងចង ពលស្វាជាប់ទាំងអស់ ។

១៦៤-ហនុមាន កាឡាខ្លួនយ៉ាងធំ ហក់ទៅចាប់ រាមលក្ស្មណ៍ ជបលក្ស្មណ៍ តែកុមាទាំងពីរគេចផុត ទើប ព្រះភិរុត ផ្លែងសរត្រូវ រាមលក្ស្មណ៍ ជបលក្ស្មណ៍ ដួលបាន ហនុមាន ចាប់ រាមលក្ស្មណ៍ បាន ឯជបលក្ស្មណ៍ រត់រួច ។ ព្រះភិរុត ព្រះសុត្រុត ឲ្យដាក់ឃ្នាង រាមលក្ស្មណ៍ យកទៅថ្វាយ ព្រះរាម ។ ព្រះរាម ឲ្យដាក់ រាមលក្ស្មណ៍ ក្នុងទ្រុង បណ្ដើរស្រែកអាក្រោស។

១៦៥-ជបលក្ស្មណ៍ រត់ទៅទូល នាងសីតា រួចនាងឲ្យជបលក្ស្មណ៍ ទៅតាមរាមលក្ស្មណ៍។

១៦៦-មាននាងទេពធីតាកាឡាខ្លួនជាស្រីបំរើ មកជួយ រាមលក្ស្មណ៍ ។ ពេល ជបលក្ស្មណ៍ មកជួបនាង នាងនោះកំពុងដងទឹក ជបលក្ស្មណ៍ ជួយលើកក្អម ហើយបន្លំដាក់ចិញ្ចៀនមួយវង់ចូល ។ ពេលទេពធីតានោះ យកទឹកទៅស្រោច លើទ្រុងដាក់ រាមលក្ស្មណ៍ នោះ ទ្រុងក៏របើក ហើយ រាមលក្ស្មណ៍ រត់ទៅជួប ជបលក្ស្មណ៍។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)