ព្រះរាមច្បាំងនឹងរាមលក្ស្មណ៍និងជបលក្ស្មណ៍(១៦៧-១៧៣)
១៦៧- ព្រះរាម ព្រះលក្ស្មណ៍ ព្រះភិរុត
ព្រះសុត្រុត នាំគ្នាទៅតាមចាប់ រាមលក្ស្មណ៍ ជបលក្ស្មណ៍ មកវិញ។ ពេលជួបហើយ
ក៏ផ្លែងសរដាក់គ្នា ទៅវិញទៅមក។ ពេលព្រះរាម ផ្លែងសរទៅ ក្លាយទៅជាម្ហូបអាហារ ហើយ
រាមលក្ស្មណ៍ ជបលក្ស្មណ៍ ផ្លែងសរទៅ ក្លាយជាកម្រងផ្កាថ្វាយ ព្រះរាម ។ ព្រះរាម
នឹកឆ្ងល់ ក៏សាកសួរ ព្រះលក្ស្មណ៍ អំពីដំណើររឿងផ្សេងៗ ទើបដឹងថា កុមារនេះ
គឺជាបុត្ររបស់ខ្លួនវិញ។
១៦៨-ព្រះរាម សុំឲ្យកុមារទាំងពីរឈប់ប្រយុទ្ធ
ហើយនាំ ព្រះអង្គទៅ អាស្រមឥសី ក៏បានជួបនឹង
នាងសីតា។
១៦៩-ព្រះរាម ចូលទៅសុំ នាងសីតាពីឥសី ដើម្បីឲ្យនាងបានទៅនៅ នគរអយុធ្យាវិញ
តែនាងមិនព្រម ព្រះរាម ក៏យក
បុត្រទាំងពីរទៅលើវិញ។
១៧០-ព្រះរាម ទៅដល់នគរ នាងកោសូរិយា នាងកៃកេសី
និង នាងសមុទ្រសទេវី ចេញមកទទួលកុមារទាំងពីរ ។
១៧១- ព្រះរាម ដង្ហែ រាមលក្ស្មណ៍ ជបលក្ស្មណ៍
រួចហើយ កុមារទាំងពីរ ក៏ត្រឡប់មកអញ្ជើញមាតាវិញ។
១៧២-រាមលក្ស្មណ៍ ជបលក្ស្មណ៍ ក៏ទូលអង្វរសុំ
នាងសីតា វិលចូលនគរបិតាវិញ តែ នាងសីតា នៅតែមិនព្រម។
១៧៣-រាមលក្ស្មណ៍ ជបលក្ស្មណ៍ មកទូល ព្រះរាម វិញ
ហើយ ព្រះរាម គិតរក ឧបាយកលធ្វើជាសុគត ហើយឲ្យ រាស្ត្រ ក្នុងនគរកាន់ទុក្ខ ។
Comments
Post a Comment