វៃយដាលត្រូវនិលផាត់កាត់ក្បាល(១៤៧-១៤៨)
១៤៧-ព្រះភិរុត ព្រះសុត្រុត ឲ្យ អង្គទ
ទៅច្បាំងនឹង ពេជថិត្រា ជាសេនារបស់ ចក្រវិត ។ អង្គទ សម្លាប់ ពេជថិត្រា ហើយ
ព្រះភិរុត ព្រះសុត្រុត ឲ្យនិលផាត់ អាសូរផាត់ ទៅបំផ្លាញពីធីរបស់ វៃយដាល
ខ្ទាតខ្ចាយអស់។
១៤៨- វៃយដាល ជិះរាជរថ ដេញតាម និលផាត់ និង
អាសូរផាត់ តែ និលផាត់ ក្លែងខ្លួនចូលមកប្រាប់ វៃយដាល ថា ខ្លួនមកពីនគរលង្កា វៃយដាល
ក៏ឲ្យ ជិះនៅ កន្សៃរាជរថ ។ ពេលនោះ និលផាត់
កាឡាខ្លួនធំប៉ុនព្រះព្រហ្ម ចាប់ វៃយដាល រួចកំទេចរាជរថ នឹងកាត់ក្បាលយកមកថ្វាយ ព្រះភិរុត
ព្រះសុត្រុត ។
Comments
Post a Comment