Posts

Showing posts from January, 2018

​រឿង​រាមកេរ្តិ៍​ខ្មែរ

Image
​សង្ខេប​រឿង​រាមកេរ្តិ៍​ខ្មែរ ខ្សែ​ទី​១ ឥសី​ពិស្វាមិត្រ ​បាន​រៀបចំហោមពិធីជាកិត្តិយសដល់សិស្សគឺ   ព្រះរាម   និង ​ព្រះលក្សណ៍   ដែល​បាន​រៀប​ចេះ​ចប់​គម្ពីរវេទ   ។ ថ្ងៃ​មួយ​មាន​យក្ស​កាឡា​ខ្លួន​ជា​ក្អែក​យ៉ាង​ធំ ឈ្មោះ​ កាកណាសូរ   មក​ឆាប​អាស្រម​ឥសី​ខ្ទេចខ្ទី​អស់   ។ ឥសី​ពិស្វាមិត្រ​ខឹង​យ៉ាងខ្លាំង​ហើយ​ក៏​ជប់​ធ្នូសរ​ឲ្យ​ព្រះរាម​បាញ់​ សម្លាប់​កាកណាសូរ   ។ ក្រោយ​មក​ក៏​នាំ​ព្រះរាម និង​ព្រះលក្សណ៍​ចូល​រួម​ប្រឡង​លើក​ធ្នូសរ ​ព្រះជនក ​នៅ​ នគរ​មិថិលា   ដើម្បី​យក​នាង​ សិតា ​ ធ្វើ​ជា​មហេសី   ។ ក្នុង​ឱកាស​នោះ មាន​បេក្ខជន​ចូលរួម​ជាច្រើន​ដែល​មក​ពី​ភព​ទាំង​បី សូម្បី​តែ​ព្រះឥសូរ​ក៏​មក​នឹង​គេ​ដែរ ក៏​ប៉ុន្តែ​គ្មាន​នរណា​លើក​ធ្នូសរ​រួច​ឡើយ គឺ​មាន​តែ​តួអង្គ​ព្រះរាម​មួយ​គត់​បាន​ទទួល​ជោគជ័យ​ដោយ​លើក​ធ្នូសរ​នោះ​ រួច   ។ ពេល​នោះ​ព្រះជនក​រីករាយ​ណាស់​ផ្ដល់​ព័ត៌មាន​នេះ​ថ្វាយ​ទៅ ​ព្រះបាទ​ទសរថ   ដើម្បី​យាង​មក​ជា​អធិបតី​ក្នុង​ពិធី​រាជាភិសេក​រវាង​ព្រះរាម និង​នាង​សិតា   ។ កាលបើ​ពិធី​អភិសេក​ចប់​សព្វ​គ្រប់​ហើយ ក៏​នាំ​ព្រះរាជបុត្រ និង​ព្រះរាជធិតា​សុណិសា​វិល​ត្រឡប់​ទៅ​កាន់​ នគរ​អយុធ្យា ​វិញ   ។ ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ជ