Posts

Showing posts from February, 2017

ពន្យល់រឿងរាមកេរ្តិ៏៏

១- នគរព្វយុធ្យា នៅនគរព្វយុធ្យាមានស្តេចមួយអង្គឈ្មោះទសរថ មានព្រះមហេសីបីនាក់ទី១គឺនាងកោសូរិយា ទី២ នាងកៃកេសី និងទី៣ទាវឡេក្ខាឬសមុទ្រាទេវី មានកូន៤នាក់គឺព្រះរាមដែលជាកូនប្រពន្ធទី១ព្រះលក្ម្យណ៍ ព្រះភិរុតជាកូនប្រពន្ធទី២និងព្រះសុត្រុតជាកូនប្រពន្ធទី៣។ ព្រះរាជបុត្រទាំងបួននាក់បានចេញទៅរៀនវិជ្ជាសិល្ប៍ជាមួយនឹងឥសី។ លុះព្រះរាម ព្រះលក្ម្យណ៍ ព្រះភិរុត ព្រះសុត្រុតរៀនចប់វិជ្ជាអស់ហើយ ឥសីបានឲ្យព្រះរាមថ្លែងសរសម្តែងឫទ្ធិសាកល្បងមើលឃើញថា ខ្លាំងពូកែហើយក៏នាំអ្នកទាំងបួនចូលមកនគរអយុធ្យាវិញ។ ចំណែកឯស្តេចកៃយកេតនៅឯនគរកៃកេតជាឪពុករបស់នាងកៃកេសី បានប្រើរាជទូត មកសុំព្រះភិរុត និងព្រះសុត្រុតត្រូវជាចៅមកសោយរាជ្យជំនួសនៅនគរកៃយកេត ហើយស្តេចទសរថក៏យល់ព្រម។ នៅពេលព្រះភិរុត និងព្រះសុត្រុតយាងទៅដល់នគរកៃយកេតស្តេចកៃយកេតក៏រៀបចំឲ្យព្រះភិរុតនិងព្រះសុត្រុតឡើងសោយរាជ្យទៅ។ ២-នគរលង្កា នៅឯនគរលង្កាមានស្តេចយក្សមួយឈ្មោះថា ក្រុងរាពណ៍មានមុខ១០ ដៃ២០មានប្រពន្ធពីរនាក់ប្រពន្ធទីមួយឈ្មោះថានាងមន្ទោគិរី និងនាងអគ្គី​នាគ ឬនាងនាគ្គី។ ប្រពន្ធទីមួយមានកូនឈ្មោះឥន្ទ្រជិតនិងប្រពន្ធទីពីរមានកូនឈ្មោះថាសហស្សកុមារ។ ក្រោយ មកនាងមន្ទោគិរីមានកូនស្រីម្នាក់ទៀតហើយកូនស្រីនោះកើតមកពេលណាស