Posts

Showing posts from June, 2019

ក្រុងរាពណ៍ចេញច្បាំងនឹងព្រះរាម

Image
ត្រឡប់ក្រោយ

ព្រះរាមសម្លាប់ក្រុងរាពណ៍ស្លាប់

ក្រុងរាពណ៍ស្លាប់ ១២៦-ក្រុងរាពណ៍ លើកទ័ពចេញច្បាំង ដោយប្រែកាឡាជាព្រហ្ម។ព្រះរាម ព្រះលក្ស្មណ៍ ឈរមើលភ្លេចស្មារតី ទើប ហនុមាន  ក្រាបទូលព្រះរាម ថាជា ក្រុងរាពណ៍ ប្រែក្រឡាទេ ។ពេលនោះ ព្រះរាម ទាញធ្នូ ផ្លែងសរ ព្រហ្មមាស ទៅត្រូវក្រុងរាពណ៍ ដួលលើ រាជរថ ក្លាយជាយក្សវិញ រួចហៅ ពិភេក ចូលទៅនិយាយដោយយំសោក ផ្តាំអស់អ្វីៗ ហើយក៏ស្លាប់បាត់ទៅ។ សូមចុចមើលផ្ទាំងគំនូរតាមជញ្ជាំងថែវព្រះកែវមរកត ១២៧ - នាងមន្ទោគិរី នាងអាគ្គីនាគ ព្រមទាំង ស្រីស្នំក្រមការ សេនា ទាហាន ពួកយក្សទាំងអស់ យំសោកស្ដាយស្រណោះ ក្រុងរាពណ៍ ជាពន់ពេក។ ១២៨ - ពិភេក និង មហិធរបុរ ដង្ហែ នាងសីតា នាងមន្ទោគិរី និង នាងអគ្គីនាគ ទៅថ្វាយព្រះរាម នៅ ឯព្រះពន្លា។ លុះដល់ហើយ នាងទាំងបីអង្គថ្វាយបង្គំ ព្រះរាម។ ព្រះរាម មិនព្រមទទួលយក នាងសីតា ព្រោះទៅនៅនគរយក្សអស់ ១២ ឆ្នាំ ព្រះរាម សង្ស័យក្រែង នាងសីតា មិនស្មោះនឹងព្រះអង្គ។                                                                                     ត្រឡប់ទៅមាតិការ