Posts

Showing posts from September, 2017

ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ នៅព្រះវិហារព្រះកែវមរកត

រឿង រាមកេរ្តិ៍   ព្រះវិហារព្រះកែវមរកត ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ នៅព្រះវិហារព្រះកែវមរកត (សាគូ សាមុត   សរសេដោយ ឧុកញ៉ា  វាំង ជួន ឆ្នាំ១៩០៣) រៀបរៀងដោយ លោក ឯក ច័ន្ទដារ៉ារិទ្ធ មន្រ្តីអភិរក្យនៃក្រសួងព្រះបរមរាជវាំង ព្រះវិហារនេះស្ថិតនៅក្នុងព្រះបរមរាជវាំងនិងបានសាសង់ឡើងក្នុងរាជ្ជកាលព្រះបាទនរោត្តម។សម្តេចសង្ឃរាជ ទៀង ដែលបានទទួលយល់ព្រមសំណើរពីព្រះបាទនរោត្តម ព្រះអង្គជាអ្នកត្រួតពិនិត្យផ្ទសល់ការដ្ឋាននេះពីឆ្នាំ ១៨៩២-១៩០២​។វត្តព្រះកែវនេះបានសម្ភោធនៅថ្ងៃព្រហស្បត៍ទី៥កុម្ភៈឆ្នាំ១៩០៣។វិហារមានក្រាលសន្លឹកបន្ទះប្រាក់សុទ្ធចំនួន៥៣២៩បន្ទះ ដែលបន្ទះនិមួយៗមានទម្ងន់១ , ១២៥គីឡូក្រាម។មានព្រះពុទ្ធរូបធ្វើពីមាសសុទ្ធមានទម្ងន់៧៥គីឡូក្រាម ដាក់គង់នៅក្នុងទូរ។នៅប៉ែកខាងក្រៅមានថែវដែលមានបណ្តោយពី១៥០​ម៉ែតទៅ១៧០ម៉ែត ដែលមានគំមូរផាត់ពណ៌ដែលគូរដោយវិចិត្រករ ឧកញ៉ា ទេព និម្មិត តក់ គូរពីឆ្នាំ១៩០៣-១៩០៤។ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ គូរផ្ទាល់លើជញ្ជាំងកំពស់២ , ៥០ម៉ែត បណ្តោយ៦១៦ម៉ែត  គិតជាក្រឡាផ្ទៃ គំនូររឿងរាមកេរ្តិ៍មានផ្ទៃក្រឡា ២០០០ម៉ែតការ៉េ គឺ​ជាផ្ទាំងគំនូរដ៏ធំបង្អស់នៅអាស៊ីអាគ្នេយ៍។ ផ្ទាំងគំនូរនេះបានត្រូវ អ្នកឧុកញ៉

Ramayana in Khmer by Vatchavong

រឿង រាមកេរ្តិ៍ ប្រភព៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គ​ម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រ​សួងធម្មការ បោះពុម្ពលើកទី១នៅ ព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។ ប្រភេទ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ ចលនា៖ ព្រាហ្មណ៍និយម ឥទ្ធិពល៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា កាលកំណត់តែង៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា 1​​    ១-       តាមទស្សនៈលោកញ៉ុក ថែម៖  ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧​ និង ១៨ ក្នុងរជ្ជកាល ព្រះបាទជ័យជេដ្ឋាទី៤ ដល់ ព្រះអង្គអេង ។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨​ និង ១៩ ក្នុងរជ្ជកាល ព្រះអង្គអេង ដល់ ព្រះអង្គឌួង ។) ២- តាមទស្សនៈអ្នកស្រីពៅ សាវរស៖ ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។) ៣- តាមទស្សនៈ​ មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់ រឿងរាមកេរ្តិ៍ នៅតាមប្រាសាទនានា។) អ្នកនិពន្ធ៖

ចម្បាំងនឹងកុម្ព័ន្ធភនុរាជនិងវិរុណាផាត់(១៨៧-១៩០)

Image
១៨៧ - យក្យមួយឈ្មោះកុម្ព័ន្ធភនុរាជនៅនគរសិរីសិនមានកូនប្រុសឈ្មោះវិរុណាផាត់។កុម្ព័ន្ធភនុរាជជិះរាជរថទឹមរាជសីហ៍ វិរុណាផាត់ដែលជាកូនជិះសេះនាំពលសេនាទៅលេងព្រៃឃើញមានឥសីច្រើនក៏ខឹង ហើយឲ្យសេនាដេញវាយរត់ខ្ចាត់ខ្ចាយព្រមទាំងរុះរើអាស្រមអស់ ។ ១៨៨ -កុម្ព័ន្ធភនុរាជ និង វិរុណាផាត់ ធ្វើដំណើរព័ទ្ធនគរកៃយកេតហើយវិរុណាផាត់ចូលទ ៅក្នុងវាំងដេញចាប់ស្រីៗធ្វើឲ្យព្រះបាទកៃយកេតភ័យរត់ចូលក្នុងព្រៃនិងឲ្យសេនានាំសារទៅទួលព្រះរាមទើបព្រះរាមឲ្យព្រះភិរុត ព្រះសុត្រុតនិងរាមលក្ម្សណ៍ ជបលក្ម្សណ៍លើកទ័ពទៅជួយនគរកៃយកេត។ ១៨៩- ព្រះសុត្រុត និង រាមលក្ម្សណ៍   ជបលក្ម្សណ៍ លើកទ័ពទៅជិតដល់នគរកៃយកេត ប្រើ ជម្ពូរាជ នាំសារទៅប្រាប់ កុម្ភ័ន្ធភនុរាជ ឲ្យលើកទ័ព ដ កថយទៅវិញ តែ កុម្ភ័ន្ធភនុរាជ មិនព្រម ក៏កើតជាការប្រយុទ្ធគ្នា។ ១៩០- ជបលក្ម្សណ៍ចូលច្បាំងហើយទ័ពស្វាសម្លាប់ពួកយក្យអស់ជាច្រើន។ រាមលក្ម្សណ៍ ផ្លែងសរទៅត្រូវ វិរុណាផាត់ ស្លាប់ ហើយផ្លែងសរទៀតទើបត្រូវ កុម្ព័ន្ធភនុរាជ ស្លាប់។