Posts

Showing posts from July, 2019

ព្ររាមឲ្យព្រះលក្ស្មណ៍សម្លាប់នាងសីតា(១៥៨)

១៥៨- គ្រាមួយ ព្រះរាម យាងទៅប្រពាតព្រៃ ឯ នាងសីតា ទុកនៅក្នុងនគរ។ ពេលនោះ វាបិសាចមួយឈ្មោះ អាតុល័យ ជាត្រកូលក្រុងរាពណ៍ តំណែងខ្លួន ធ្វើជាស្រីស្នំ ចូលទៅអង្វរ នាងសីតា ឲ្យគួររូប ក្រុងរាពណ៍ ឲ្យនាងបានឃើញ ។ ពេលនាងសីតា គូរហើយ លុបវិញមិនជ្រះសោះ ព្រះរាមយាងមកវិញ ឃើញរូបនោះ ក៏ខ្ញាលយ៉ាងខ្លាំង ដោយចោទថា នាងសីតា នៅស្រលាញ់ ក្រុងរាពណ៍ ហើយបញ្ជាឲ្យ ព្រះលក្ស្មណ៍ យកនាង ទៅសម្លាប់ចោល ។ ពេលនោះ នាងកំពុងមានផ្ទៃពោះ ពេលដែល ព្រះលក្ស្មណ៍ លើកព្រះខ័នកាប់ ស្រាប់តែក្លាយជា កម្រងផ្កា ព្រះលក្ស្មណ៍ ក៏ ឈប់សម្លាប់នាង ហើយឲ្យនាងចាកចេញទៅ។ ពេលព្រះលក្ស្មណ៍ ត្រឡប់មកវិញ ឃើញសត្វ ទ្រាយមួយស្លាប់ ក៏បានវះយកថ្លើមមកថ្វាយ ព្រះរាម ទត។

វៃយវេត និង មច្ឆានុព្វឡើងមកថ្វាយបង្គំ ព្រះរាម(១៥៧)

១៥៧ - វៃយវេត និង មច្ឆានុព្វ នៅឋានបាតាល ឡើងមកថ្វាយបង្គំ ព្រះរាម ។ មកដល់កណ្ដាលផ្លូវ ជួប នឹងមហាជម្ពូ តែមិនស្គាល់គ្នា ក៏ប្រយុទ្ធគ្នា ។ លុះព្រះរាម ទ្រង់ ជ្រាប ក៏ឲ្យ ហនុមាន ត្រូវបញ្ឈប់ ។ ពេលគាល់ ព្រះរាមហើយ ព្រះរាមបានឲ្យ មច្ឆានុព្វ ទៅសោយរាជ្យនៅនគរមុល្លីវ័ន ។ ព្រះភិរុត ព្រះសុត្រុត ទៅសោយរាជ្យ នៅនគរ កៃកេតវិញ។

ហនុមានដេកធ្វើជាស្ពានឆ្លង(១៥៦)

១៥៦ - ព្រះភិរុត ព្រះសុត្រុត លើកទ័ពទៅនគរអយុធ្យាវិញ ដោយឲ្យ ហនុមាន ដេកធ្វើជាស្ពានឆ្លង ហើយ ចូលគាល់ព្រះរាម។

ព្រះភិរុត ព្រះសុត្រុតយាងមកនៅនគរលង្កា(១៥៤-១៥៥)

១៥៤-ព្រះភិរុត ព្រះសុត្រុត លើកទ័ពចេញពីនគរ មុល្លីវ័ន មកនៅនគរលង្កា ។ ១៥៥ - ព្រះភិរុត ព្រះសុត្រុត មកដល់នគរលង្កា ទើប ពិភេក នាំមហេសី និងនាង បុញ្ញកាយ នាងសុវណ្ណកាន្ទយុម៉ា ជាប្រពន្ធ ហនុមាន ឡើងគាល់ ព្រះភិរុត ព្រះសុត្រុត ។

ពិធីបុណ្យសព្វចក្រវិត(១៥៣)

១៥៣ - នាម៉ឺនក្នុងនគរ មុល្លីវ័ន នាំ នាងវិជ្ជីនី និង បុត្រី មកគាល់ ព្រះភិរុត ព្រះសុត្រុត សុំ ធ្វើបុណ្យសព្វ ចក្រវិត ឯ ព្រះភិរុត ព្រះសុត្រុត ក៏អនុញ្ញាតឲ្យ។

ចក្រវិតត្រូវព្រះភិរុតសម្លាប់(១៤៩-១៥២)

១៤៩ - ចក្រវិត ដឹងថា វៃយដាល ស្លាប់ ក៏ ចេញច្បាំងនឹង ព្រះភិរុត ព្រះសុត្រុត ដោយផ្លែងសរ ទៅវិញទៅមក ជាច្រើនគ្រា។ ឯ និលផាត់ ប្រយុទ្ធជាមួយយក្សមួយ ឈ្មោះ កម្ភិនសេនា រហូតដល់សម្លាប់យក្សនេះបាន។ ១៥០ - ព្រះភិរុត ផ្លែងសរត្រូវ ចក្រវិត សូត្រអាគមដកសរចេញ ហើយរត់ទៅលើនគរវិញ។ ១៥១ - ចក្រវិត ដឹងខ្លួន ថាស្លាប់ ការយំសោក ផ្ដាំ នាងវិជ្ជីនី ជាមហេសី និង កូនក្រមុំ រួចលា ចេញទៅច្បាំងបន្តទៀត។ ១៥២ - ចក្រវិត ជិះរាជរថនាំទ័ពចេញច្បាំង ហើយ ព្រះភិរុត ព្រះសុត្រុត ក៏គង់លើ រាជរថដែរ។ព្រះភិរុត ផ្លែងសរត្រូវ ចក្រវិត ពេលនោះ ចក្រវិត មើលទៅ ព្រះភិរុត ឃើញមានខ្យងស័ង្ខចេញមក ទើបដឹងថា ជារាជវង្សរបស់ព្រះនារាយណ៍ ទើប ចក្រវិត សំពះ អង្វរសូមកុំ ឲ្យមានពៀរ រួច ចក្រវិត វិលចូលនគរវិញ ក៏ស្លាប់ទៅ ។

វៃយដាលត្រូវនិលផាត់កាត់ក្បាល(១៤៧-១៤៨)

១៤៧ - ព្រះភិរុត ព្រះសុត្រុត ឲ្យ អង្គទ ទៅច្បាំងនឹង ពេជថិត្រា ជាសេនារបស់ ចក្រវិត ។ អង្គទ សម្លាប់ ពេជថិត្រា ហើយ ព្រះភិរុត ព្រះសុត្រុត ឲ្យនិលផាត់ អាសូរផាត់ ទៅបំផ្លាញពីធីរបស់ វៃយដាល ខ្ទាតខ្ចាយអស់។ ១៤៨ - វៃយដាល ជិះរាជរថ ដេញតាម និលផាត់ និង អាសូរផាត់ តែ និលផាត់ ក្លែងខ្លួនចូលមកប្រាប់ វៃយដាល ថា ខ្លួនមកពីនគរលង្កា វៃយដាល ក៏ឲ្យ ជិះនៅ កន្ស ៃរាជរថ ។ ពេលនោះ និលផាត់ កាឡាខ្លួនធំប៉ុនព្រះព្រហ្ម ចាប់ វៃយដាល រួចកំទេចរាជរថ នឹងកាត់ក្បាលយកមកថ្វាយ ព្រះភិរុត ព្រះសុត្រុត ។

ចម្បាំងនឹងវៃយដាល(១៤៦)

១៤៦ - ចក្រវិត អញ្ជើញ វៃយដាល ជាសម្លាញ់ នៅនគរ គូរូរាជសីមា មកជប់លៀង រួចឲ្យជិះរាជរថទឹមរាជសីហ៍ ចូលច្បាំងជាមួយព្រះភិរុត ព្រះសុត្រុត ។និលផាត់ ស្ទុះទៅកាច់ រាជរថរបស់ វៃយដាល បាក់ខ្ទេចអស់ សម្លាប់ នាយសារថី និងរាជសីហ៍ ចោល។វៃយដាល ប្រយុទ្ធនឹង និលផាត់ ហើយ ព្រះភិរុត ផ្លែងសរ ទៅត្រូវ វៃយដាល សុះពេញខ្លួន តែ វៃយដាល សូត្រអាគម ដកសរវិញអស់ ហើយរត់ទៅកាន់សិស្ប៍ នៅឯ ឋានបាតាល។ ព្រះភិរុត ព្រះសុត្រុត នាំទ័ពត្រឡប់មកវិញ។

ចម្បាំងនឹងចក្រវិត(១៤៥)

១៤៥ - ចក្រវិត លើកទ័ពមកប្រយុទ្ធនឹង ព្រះភិរុត ព្រះសុត្រុត ឯ និលផាត់ ប្រយុទ្ធនឹង មហាមេឃ និលឯក ប្រយុទ្ធនឹង នន្ទយុភ័ក្ខ និលនន្ទ ប្រយុទ្ធនឹង ព្រះភិរុត ព្រះសុត្រុត តែ ដោយស្មើគ្នា ក៏ដកទ័ពថយរៀងៗខ្លួន។

បន្លៃចក្រត្រូវសរស្លាប់ (១៤៤)

១៤៤-ចក្រវិត ប្រើកូនឈ្មោះ   បន្លៃចក្រ ឲ្យប្រយុទ្ធនឹង ព្រះភិរុត ព្រះសុត្រុត ។ ដល់ពេលត្រូវរបួស យក្សនោះក៏ទៅតាំងសីល្ប៍ តែ ព្រះភិរុត ព្រះសុត្រុត ឲ្យ អង្គទ អាសូរផាត់ ទៅបំផ្លាញពិធីនោះ។ បន្លៃចក្រ ចូលច្បាំងម្តងទៀត ចាប់យក ព្រះសុត្រុត តែបាន សុគ្រីព ហនុមាន អង្គទ និលផាត់ តាមដណ្ដើមយក ព្រះសុត្រុត បានមកវិញ។ ព្រះភិរុត ផ្លែងសរ បន្លៃចក្រត្រូវ ស្លាប់ទៅ។

ទឹមសេះ ១០០០​ (១៤៣)

Image
១៤៣ - ព្រះភិរុត ព្រះសុត្រុត គង់លើរាជរថ ទឹមសេះ ១០០០ លើកទ័ពទៅក្បែរ នគរមុល្លីវ័ន ទើបប្រើ និលនន្ទ នាំសារទៅថ្វាយ ចក្រវិត តែ ចក្រវិត មិនព្រមចុះចាញ់។និលនន្ទ សំដែងឫទ្ធិជាភ្លើង ហោះ ទៅកាច់កំពូលប្រាសាទ ចក្រវិត រូចត្រឡប់មកវិញ។ចងក្រវិត ប្រើកូនឈ្មោះ សូរិយាភព ជិះរាជរថទឹមរាជសីហ៍ នាំទ័ពទៅច្បាំងនឹង ព្រះភិរុត ព្រះសុត្រុត ។ យក្សមេឃសូរ ជាសេនា សូរិយា ភព និម្មិតខ្លួន ធ្វើជា ភ្នំបាំងទ័ព។ ព្រះសុត្រុត ផ្លែងសរត្រូវ មេឃសូរ និង ពល យក្សជាច្រើន និង រលាយភ្នំនោះទៅ។ ព្រះសុត្រុត ត្រូវរបួស និលផាត់ ចូលច្បាំងជាមួយ សូរិយាភព ឯ ព្រះភិរុត អោយគេទៅរកថ្នាំពីព្រះរាម យកមកព្យាបាលព្រះសុត្រុតរួចព្រះភិរុតផ្លែងសរសំលាប់យក្ស សូរិយាភពនោះទៅ។

ហនុមានកាឡាខ្លួនធ្វើជាគ្រុឌ(១៤២)

Image
១៤២ - ព្រះភិរុត ព្រះសុត្រុត ទៅច្បាំងនឹង ចក្រវិត ហនុមាន ក៏កាឡាខ្លួនធំ ប៉ុនព្រហ្ម ទៅចាប់ មុខរាល ជាសេនា ចងក្រវិត ដែលយាមទ្វារ នគរ មុល្លីវ័ន ព្រមទាំង សម្លាប់ពួកយក្សអស់ជាច្រើន ហើយ ហនុមាន កាឡាខ្លួនធ្វើជាគ្រុឌ ទៅឆាប់ឆក់អ្នកយាមទឹកក្រុត ដែលខ័ណ្ឌនគរ ។ទឹកនោះរីងអស់ រួច ហនុមាន ទៅសម្លាប់យក្ស កាលសូរ និងពួកពលជាច្រើន ។ ចក្រវិត បាន កេណ្ឌពល មកយាម នគរមុល្លីវ័ន។

ផ្លែស្វាយជ្រុះត្រូវក្បាលហនុមាន(១៣៨)

Image
១៣៨ - គ្រាមួយ ហនុមាន   នាំស្រីស្នំទៅលេងក្នុងសួន ។ ហនុមាន ដោះម្កុដចេញ ហើយផ្លែស្វាយជ្រុះត្រូវក្បាល ហនុមាន លើកជើងឡើងអេះក្បាល ធ្វើឲ្យ ស្រីស្នំមើលឃើញនាំគ្នាសើច។ ហនុមានខ្មាស់គេពេក ក៏លា ព្រះរាម កាឡាខ្លួនជាមនុស្ស ទៅបួសជាតាបស នៅក្នុងព្រៃ។

មហាបាលជាសម្លាញ់ក្រុងរាពណ៍(១៣៧)

Image
១៣៧ - និយាយពីយក្យមួយ ជាសម្លាញ់របស់ក្រុងរាពណ៍ ឈ្មោះមហាបាល ដែលសោយរាជ្យ នៅនគរចក្រវាឡ ពេលមួយ បានមកលេងនឹងក្រុងរាពណ៍ តែពេលដឹងថា ក្រុងរាពណ៍ បានស្លាប់បាត់ទៅហើយ មហាបាល ខឹងយ៉ាងខ្លាំង ព្រមទាំង នាំ ទ័ពមកព័ទ្ធ ក្រុងលង្កា។ ចំណែកឯ ព្រះរាម បានយល់សប្តិយ៉ាងចម្លែក ក៏ ផ្លែងសរ ហៅពិភេក ឲ្យមកទស្សន៍ទាយមើល ។ ពិភេក បានសរសេរសំបុត្រ បិតជាប់នឹងចុងសរ ហើយសរ វិលទៅទូល ព្រះរាម វិញថា នគរលង្កា ត្រូវ មហាបាល ព័ទ្ធជាប់អស់ហើយ ។ ព្រះរាមទ្រង់ជ្រាបសេចក្ដីនោះ ក៏ឲ្យ ហនុមាន ទៅជួយពិភេក ។ ហនុមាន បានប្រយុទ្ធជាមួយ មហាបាល រហូតដល់សម្លាប់យក្សនេះបាន ទើបត្រឡប់មកវិញ។