រឿង រាមកេរ្តិ៍

រឿង រាមកេរ្តិ៍

រឿង “រាមកេរ្តិ៍”  ជារឿងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអក្សរសាស្ត្រ ខ្មែរ តាំងពីសម័យនគរភ្នំ សម័យមហានគរ រហូតមកទល់នឹងបច្ចុប្បន្នកាល ។ រឿងរាមកេរ្តិ៍ខ្មែរមានចំណុចជាច្រើនខុសពីរឿងរាមាយណៈឥណ្ឌាព្រោះ មានបញ្ចូលវគ្គឈុតឆាកមួយចំនួនដែលគ្មានក្នុងរាមាយណៈដើម និងបានសង្កត់ធ្ងន់ទៅលើសកម្មភាពរបស់ហនុមាន និងនាងសុវណ្ណមច្ឆា។  រាមកេរ្តិ៍ខ្មែរបានឲ្យតម្លៃទៅលើពាក្យពិតសច្ចៈជាងទំនៀមទម្លាប់ប្រពៃណី ហូរហែតាំងពីដើមដល់ចប់ ដែលពាក្យពិតសច្ចៈនេះជាការកាន់គោរពជឿរបស់ខ្មែរដើម ។
រឿង រាមកេរ្តិ៍បានជ្រួតជ្រាបទៅគ្រប់ទម្រង់នៃសិល្បៈខ្មែរ ដូចជា កំណាព្យចម្រៀង គំនូរ ចម្លាក់ របាំ និងល្ខោន ជាដើម ។ ជាក់ស្ដែងគេឃើញមានការបង្ហាញឈុតឆាកស្ដីពីរឿងរាមកេរ្តិ៍តាម រយៈ របាំព្រះរាជទ្រព្យ ល្ខោនខោល និងណាំស្បែក គំនូរនៅតាមវត្តអារាម ព្រះបរមរាជវាំង និងចម្លាក់នៅតាមប្រាសាទបុរាណនានា ដូចជាប្រាសាទបន្ទាយសំរែ ប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា និងប្រទេសសៀមបច្ចុប្បន្ន ។

តួអង្គក្នុងរឿងរាមកេរ្តិ៍ខ្មែរ

  1. ព្រះបាទទសរថ : ស្ដេចសោយរាជ្យនៅនគរអយុធ្យា
  2. នាងកោសកល្យា : អគ្គមហេសីព្រះបាទសសរថ មាតាព្រះរាម
  3. នាងកៃកេសី : អនុមហេសីព្រះបាទទសរថ មាតាភិរុត
  4. នាងសមុទ្រទេវី : អនុមហេសីព្រះបាទទសរថ មាតាព្រះលក្សណ៍ និងសុត្រុត
  5. ព្រះរាម : រាជបុត្រច្បងរបស់ព្រះបាទទសរថ និងនាងកោសកល្យា
  6. នាងសិតា : រាជបុត្រចិញ្ចឹមរបស់ព្រះបាទជនក នគរមិថិលា
  7. ព្រះលក្សណ៍ : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
  8. ព្រះសុត្រុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
  9. ព្រះភិរុត : រាជបុត្ររបស់ព្រះបាទទសរថ និងនាងកៃកេសី
  10. រាមលក្សណ៍ : បុត្ររបស់ព្រះរាម និងនាងសិតា
  11. ជប្បលក្សណ៍ : បុត្រឥសីជប្ប ឥសីរជ្ជប្រិតមុនី “វាល្មិកិ”
  12. សុមាន់តាន់ : មន្ត្រីជាន់ខ្ពស់របស់ព្រះរាម
  13. សុមន្តរ : មន្ត្រីជាន់ខ្ពស់រាជបម្រើរបស់ព្រះរាម
  14. ព្រះជនក : ស្ដេចគ្រងរាជ្យនៅនគរមិថិលា
  15. កូខ័ន : ថ្មើរព្រៃស្ដេចនេសាទ រូបអាក្រក់ ចិត្តល្អ ជួយព្រះរាមៗទុកជាបងប្អូនបង្កើត
  16. ពិសិដ្ឋឥសី : ជារាជបុរោហិត ធ្វើសារយាងព្រះភិរុតចូលនគរអយុធ្យាវិញដើម្បីលើកសពសំស្ដារ ព្រះបិតា
  17. ពាលី : ស្ដេចស្វា គ្រងរាជ្យនៅខាន់ខិនបូរី
  18. នាងទេពីតារា : មហេសីសូគ្រីព តែពាលីដណ្ដើមយកមកធ្វើជាប្រពន្ធរបស់ខ្លួន
  19. សូគ្រីព : ស្ដេចស្វា ត្រូវជាប្អូនពាលី
  20. អង្គទ : កូនរបស់ពាលី និងនាងមណ្ឌោគិរី
  21. នាងស្វាហាយ : ម្ដាយហនុមាន ត្រូវបណ្ដាសាព្រះឥសូរ ប្អូនស្រីពាលី
  22. ហនុមាន : ស្វាស ក្មួយពាលី និងសូគ្រីព
  23. មហាជម្ពូរាជ : ស្ដេចស្វាក្រឡេកឆេះ នៅព្រៃហេមពាន្ត
  24. គោអសុភរាជ : នៅព្រៃហេមពាន្តដែលហនុមានទៅយកទឹកម៉ូត្រ
  25. ជំពូពាន : ស្វា ហោរារបស់ព្រះរាម
  26. ខុនងិល : មេទ័ពឯករបស់មហាជម្ពូរាជ
  27. ខុននល : មេទ័ព ដៃស្ដាំរបស់មហាជម្ពូរាជ
  28. និលឯក : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
  29. និលផាត : មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
  30. រុក្ខរៈពានរ : មេទ័ពស្វាដែលព្រះរាមប្រើឲ្យនាំទ័ពស្វា៥ម៉ឺននាក់ទៅបេះផល្លា
  31. ជតាយុ : គ្រុឌ ជាជំនិះរបស់ព្រះនារាយណ៍
  32. ស្ដេចកុក : ជាអ្នកទទួលបណ្ដាំនាងសិតា បានជួបព្រះរាម ព្រះលក្សណ៍
  33. នាងសុវណ្ណមច្ឆា : ភរិយាហនុមាន “គំនូរនៅព្រះវិហារព្រះកែវមរកត”
  34. មច្ឆានព : កូនហនុមាន និងនាងសុវណ្ណមច្ឆា
  35. មហឹង្សរាជ : ស្ដេចក្របី នៅព្រៃហេមពាន្ត ឪពុករបស់ទូភី
  36. នាងសន្តគិរី : ក្របីញី ប្រពន្ធមហឹង្សរាជ ម្ដាយរបស់ទូភី
  37. ទូភី : កូនរបស់មហឹង្សរាជ និងនាងសន្តគិរី
  38. ពិរុណនាតា : ស្ដេចនាគ នៅបាតាលភូជង្គនាគ យកអាសាព្រះនាងសិតា
  39. វាសុកី : ទេវតាកាឡាខ្លួនជានាគដើម្បីឲ្យអសុរ និងទេវតាទាញព្រ័ត្រកូរសមុទ្រទឹកដោះ “រូបចម្លាក់នៅអង្គរវត្ត”
  40. នាគរាជ : រក្សាទឹកនពមហាសមុទ្រដែលហនុមានទៅដណ្ដើមយកមកដើម្បីផ្សំថ្នាំព្យាបាលឲ្យព្រះលក្សណ៍ដែលត្រូវមោង្គស័ករបស់កុម្ភការណ៍
  41. ពិស្ណុការ : អ្នកធ្វើរាជរថឲ្យក្រុងរាពណ៍ពេលដែលរាពណ៍បររាជរថនាំនាងសិតាទៅសមរភូមិដើម្បីបញ្ឈឺចិត្តព្រះរាម
  42. ព្រះវាយុ : ឪពុករបស់ហនុមាន
  43. ឥសីពិស្វាមិត្ត : គ្រូរបស់ព្រះរាម និងព្រះលក្សណ៍
  44. ឥសីពារទ្វាឡ : ឥសីដែលបានជួយសម្រួលទុក្ខសោកព្រះរាម
  45. ឥសីបញ្ចលិង្គ : សុំចុះចាញ់ទូភី
  46. ឥសីមគង្គ : ឥសីការពារសូគ្រីព អង្គឥសីដែលមានអង្គជាតិស្លាប់
  47. ព្រះឥន្ទ្រ : បញ្ជាឲ្យអាត្ម័នពាលីទៅកើតនៅស្ថានសួគ៌
  48. នាងមេខលា : ទេពធីតារក្សាសមុទ្រ
  49. ព្រះអាទិត្យ : បររាជរថទៅបំភ្លឺមនុស្ស តែហនុមានមកឃាត់
  50. ពពួកទេវតា : ភិតភ័យរត់ទៅអង្វរព្រះឥសូរ
  51. ព្រះឥសូរ : បញ្ជាលែងនាគពីទ្រុងទៅដេញនាគឥន្ទ្រជិត
  52. ព្រះឥន្ទ្រ : កាឡាខ្លួនជាសត្វព្រាយតៃសាកឲ្យព្រះលក្សណ៍យកថ្លើមទៅថ្វាយព្រះរាម
  53. ឥសីរជ្ជប្រិតមុនី “វាល្មិកិ” : គ្រូរបស់ព្រះរាមលក្សណ៍ និងជប្បលក្សណ៍
  54. នាងទេពរម្ភា : ទេវតាដែលព្រះឥន្ទ្រប្រើមកកាឡាជាស្រីជំទង់ជួយរំដោះរាមលក្សណ៍
  55. ក្រុងរាពណ៍ : ស្ដេចយក្សសោយរាជ្យនៅនគរលង្កា
  56. នាងមណ្ឌោលគីរី : អគ្គមហេសីរបស់ក្រុងរាពណ៍ និងមាតារបស់ឥន្ទ្រជិត
  57. ឥន្ទ្រជិត : បុត្ររបស់ក្រុងរាពណ៍ និងនាងមណ្ឌោលគីរី
  58. នាងសុវណ្ណកាន់មយូរ៉ា : មហេសីរបស់ឥន្ទ្រជិត “រូបក្នុងស្បែកធំ”
  59. ពិភេគ : ប្អូនប្រុសរបស់ក្រុងរាពណ៍
  60. នាងសុជាតា : មហេសីពិភេគ
  61. ក្រុងខរ : ប្អូនរាពណ៍
  62. នាងសុបនខា : ប្អូនស្រីក្រុងរាពណ៍ដែលទៅចែចង់ព្រះរាម ព្រះលក្សណ៍
  63. នាងបញ្ញកាយ : កូនក្រមុំពិភេគ រាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតាស្លាប់អណ្ដែតទឹក “រូបភាពក្នុងស្បែកធំ”
  64. កុំប៉ាន់ : ក្មួយក្រុងរាពណ៍ ស្លាប់ក្នុងសមរភូមិច្បាំងជាមួយហនុមាន “ស្បែកធំ”
  65. វរុលកុមារ : ក្មួយក្រុងរាពណ៍ “រូបចម្លាក់ស្បែកធំ”
  66. កាមពាលី : ក្មួយក្រុងរាពណ៍
  67. អតិកាយ : មេទ័ពក្រុងរាពណ៍
  68. មហារី : សេនា កូនទាហានរបស់រាពណ៍ កាឡាខ្លួនជាប្រើស
  69. រុក្ខសេន : មេទ័ពយក្ស ឆ្មាំព្រៃ
  70. ភិរាជ : យក្សយាមព្រំដែន ឆក់យកនាងសិតា ច្បាំងជាមួយព្រះលក្សណ៍ៗទន់ដៃ ព្រះរាមក៏បាញ់ស្លាប់ទៅ
  71. ក្រុងជល័ម : យក្សមិត្តរបស់រាពណ៍ នៅក្រៅចក្រវាឡ
  72. រុក្ខសៈ : មន្ត្រីរបស់រាពណ៍ដែលឃាត់មិនឲ្យរាពណ៍សម្លាប់នាងសិតាដោយខុសទំនៀមទម្លាប់ក្នុងការសម្លាប់អ្នកទោស
  73. នាងវិតាសី : ប្អូនស្រីក្រុងរាពណ៍ យាមទ្វារក្រុងលង្កា ហារមាត់ បរបេមាត់ខាងក្រោមដល់បាតាល ខាងលើជាប់មេឃ
  74. ក្រុងខុនទូសណ៍ : មេទ័ពរបស់ក្រុងខរ ព្រមទាំងមេទ័ព១៤រូប និងសេះ៤ក្បាលត្រូវព្រះរាមសម្លាប់នៅសមរភូមិ
  75. ត្រីមុខ ឬតីស្វីរ : ជាកូនរបស់ក្រុងខរ ស្លាប់ក្នុងសង្គ្រាមជាមួយព្រះរាម ព្រះលក្សណ៍
  76. រាមបរមសូរ : បុត្ររបស់ព្រះបាទមាកាតិសម្លុតព្រះបាទទសរថដែលចោទព្រះបិតារបស់ព្រះរាមថា លួចយកឈ្មោះមកដាក់ឲ្យរាជបុត្រព្រះអង្គ
  77. ក្អែកកាកនាសូ : យក្សកាឡាខ្លួនមកបំផ្លាញអាស្រមឥសីពិស្វាមិត្រ
  78. កម្ពណ៍ : យក្ស “ស្បែកធំ” យក្សរាំងផ្លូវព្រះរាម
  79. វ័នរាជ : យក្ស “រូបស្បែកធំ”
  80. អថិកាយ : យក្ស “រូបស្បែកធំ”
  81. មហាកាយ : យក្ស “រូបស្បែកធំ”
  82. គម្បីលីសាន់ : យក្ស “រូបស្បែកធំ”
  83. អធិបឡាំ : យក្ស “រូបស្បែកធំ”
  84. និន្ទសូរ : យក្ស “រូបស្បែកធំ”
  85. និន្ទវេក : យក្ស “រូបស្បែកធំ”
  86. វៃវេក : យក្ស “រូបស្បែកធំ”
  87. សុកច្ចា : យក្ស “ស្បែកធំ” ជាប់ពន្ធនាគាររបស់ក្រុងរាពណ៍ ហើយត្រូវក្រុងរាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតា ហើយត្រូវឥន្ទ្រជិតកាត់សិរសាដើម្បីបញ្ឈឺចិត្តព្រះរាម
  88. ក្លាងមឿង ឬយក្សភក្ខនេសៈ : យក្សសេនារបស់រាពណ៍ដែលខ្លាច សន្សំតែសុខ
  89. នាងអាតុល័យ : ប្អូនស្រីរបស់រាពណ៍ កាឡាខ្លួនធ្វើជានាងសិតា បញ្ចុះបញ្ចូលនាងសិតាឲ្យគូររូបក្រុងរាពណ៍
  90. ដំរីឰរាវ័ណ : ជំនិះរបស់ឥន្ទ្រជិតនៅពេលធ្វើចម្បាំងលើកចុងក្រោយ
  91. ប្រហេត : យក្សហោរារបស់ក្រុងរាពណ៍
  92. ហាទរ : កូនរបស់រាពណ៍ ច្បាំងជាមួយនឹងអង្គត
  93. តិសិរ : កូនទី៤របស់ក្រុងរាពណ៍ (កូនក្រុងរាពណ៍ត្រូវស្លាប់ទាំងអស់)
  94. នរាគ័ត : កូនទី៥របស់ក្រុងរាពណ៍
  95. មាហាក្បាល : កូនទី៦របស់ក្រុងរាពណ៍
  96. ទូរមុខ : កូនទី៧របស់ក្រុងរាពណ៍
  97. មុខក្ខ័ស : កូនទី៨របស់ក្រុងរាពណ៍
  98. កុម្ភក្រធា : កូនទី៩របស់ក្រុងរាពណ៍
  99. មាលមាទ : យក្សសេនារបស់រាពណ៍
  100. ស័តពាលី : សេនារបស់ព្រះរាម ប្រយុទ្ធជាមួយមាលមាទ
  101. ខុនជីព : មេទ័ពស្វា មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់
  102. ខុននន្ទ : មេទ័ពស្វាមិនហ៊ានទៅលង្កាដែរពីព្រោះខ្លាចនាងវិតាសីជាឆ្មាំនៅនគរលង្កា
នគរអយុធ្យា

នៅនគរអយុធ្យាមានស្តេចមួយអង្គឈ្មោះទសរថ មានប្រពន្ធបីនាក់ទី១គឺនាងកោសូរិយាទី២ នាងកៃកេសី និងទី៣
ទាវឡេក្ខាឬសមុទ្រាទេវី មានកូន៤នាក់គឺព្រះរាមដែលជាកូនប្រពន្ធទី១ព្រះលក្ម្យណ៍ ព្រះភិរុតជាកូនប្រពន្ធទី២និងព្រះ សុត្រុតជាកូនប្រពន្ធទី៣។ កូនទាំងបួននាក់បានចេញទៅរៀនវិជ្ជាសិល្ប៍ជាមួយនិងឥសី។ លុះព្រះរាម ព្រះលក្ម្យណ៍ ព្រះភិរុត ព្រះសុត្រុតរៀនចប់វិជ្ជាអស់ហើយ ឥសីបានឲ្យព្រះរាមថ្លែងសរសម្តែងឫទ្ធិសាកល្បងមើលឃើញថា ខ្លាំងពូកែហើយក៏នាំអ្នកទាំងបួនចូលមកនគរអយុធ្យាវិញ។ ចំណែកឯស្តេចកៃយកេតនៅឯនគរកៃកេត
ជាឪពុករបស់នាងកៃកេសី បានប្រើឯកអគ្គរាជទូត មកសុំព្រះភិរុត និងព្រះសុត្រុតត្រូវជាចៅមក សោយរាជ្យជំនួសនៅនគរកៃយកេត ហើយស្តេចទសរថក៏យល់ព្រម។ នៅពេលព្រះ ភិរុត និងព្រះសុត្រុតយាងទៅដល់នគរកៃយកេតស្តេចកៃយកេតក៏រៀបចំឲ្យព្រះភិរុតនិងព្រះសុត្រុតឡើងសោយរាជ្យទៅ។ 
ប្រភព https://diynakh.wordpress.com

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)