ពន្យល់រឿងរាមកេរ្តិ៏៏

១-នគរព្វយុធ្យា
នៅនគរព្វយុធ្យាមានស្តេចមួយអង្គឈ្មោះទសរថ មានព្រះមហេសីបីនាក់ទី១គឺនាងកោសូរិយា ទី២ នាងកៃកេសី និងទី៣ទាវឡេក្ខាឬសមុទ្រាទេវី មានកូន៤នាក់គឺព្រះរាមដែលជាកូនប្រពន្ធទី១ព្រះលក្ម្យណ៍ ព្រះភិរុតជាកូនប្រពន្ធទី២និងព្រះសុត្រុតជាកូនប្រពន្ធទី៣។ ព្រះរាជបុត្រទាំងបួននាក់បានចេញទៅរៀនវិជ្ជាសិល្ប៍ជាមួយនឹងឥសី។ លុះព្រះរាម ព្រះលក្ម្យណ៍ ព្រះភិរុត ព្រះសុត្រុតរៀនចប់វិជ្ជាអស់ហើយ ឥសីបានឲ្យព្រះរាមថ្លែងសរសម្តែងឫទ្ធិសាកល្បងមើលឃើញថា ខ្លាំងពូកែហើយក៏នាំអ្នកទាំងបួនចូលមកនគរអយុធ្យាវិញ។ ចំណែកឯស្តេចកៃយកេតនៅឯនគរកៃកេតជាឪពុករបស់នាងកៃកេសី បានប្រើរាជទូត មកសុំព្រះភិរុត និងព្រះសុត្រុតត្រូវជាចៅមកសោយរាជ្យជំនួសនៅនគរកៃយកេត ហើយស្តេចទសរថក៏យល់ព្រម។ នៅពេលព្រះភិរុត និងព្រះសុត្រុតយាងទៅដល់នគរកៃយកេតស្តេចកៃយកេតក៏រៀបចំឲ្យព្រះភិរុតនិងព្រះសុត្រុតឡើងសោយរាជ្យទៅ។
២-នគរលង្កា
នៅឯនគរលង្កាមានស្តេចយក្សមួយឈ្មោះថា ក្រុងរាពណ៍មានមុខ១០ ដៃ២០មានប្រពន្ធពីរនាក់ប្រពន្ធទីមួយឈ្មោះថានាងមន្ទោគិរី និងនាងអគ្គី​នាគ ឬនាងនាគ្គី។ ប្រពន្ធទីមួយមានកូនឈ្មោះឥន្ទ្រជិតនិងប្រពន្ធទីពីរមានកូនឈ្មោះថាសហស្សកុមារ។ ក្រោយ មកនាងមន្ទោគិរីមានកូនស្រីម្នាក់ទៀតហើយកូនស្រីនោះកើតមកពេលណាស្រែកយំថារលាយក្រុងលង្កាក្រុងរាពណ៍ឲ្យពិភេកជាហោរាសាស្ត្រទាយដឹងថានាំឲ្យចង្រៃដល់នគរក៏បញ្ជាឲ្យសេនាឈ្មោះ សុក្ខសាន យកកូនស្រីនោះដាក់ ក្នុងហឹបហើយបណ្តែតចោលតាមសមុទ្រ។ ក្រុងរាពណ៍មានប្អូនពីរនាក់ផ្សេងទៀតគឺពិភេកនិងកុម្ពកាណ៍ហើយមានបងម្នាក់ទៀតឈ្មោះថាប្បនាសូរ។ 
៣-កំណើតនាងសិតា
និយាយអំពីស្តេចជនក ជាស្តេចនៅនគរមិថិឡា ដោយសារគ្មានកូនសោះក៏ចេញទៅបួសជាឥសីនៅក្នុងព្រៃហេមពាន្ត។ នៅថ្ងៃមូយព្រះអង្គប្រើគេទៅដងទឹកបានឃើញហិបមួយក៏រើសយកមក ឃើញមានកូនស្រីម្នាក់នៅក្នុងនោះ។ ឥសីជនកមិនចេះចិញ្ចឹមក្មេងក៏យកក្មេងស្រីនោះ ទៅដាក់ក្នុងហឹបវិញរួចកប់ក្នុងដីដោយផ្តាំទេវតាឲ្យជួយថែរក្សាកុំឲ្យស្លាប់។
និយាយអំពីឥសីជនក ដែលយកក្មេងស្រីរើសបានយកទៅកប់ក្នុងដីអស់រយៈពេល១៦ឆ្នាំហើយក៏ទៅរកជីកមកវិញ តែដោយសារវង្វេងកន្លែងព្រះអង្គក៏បានយកគោឧសភរាជមកផ្សងរកលុះត្រាតែឃើញ។ ពេលជីកហឹបយកមកឃើញនាងនៅរស់ហើយធំពេញក្រមុំព្រះអង្គដាក់ឈ្មោះឲ្យនាងថាសិតា។


៤-ចម្បាំងរវាងព្រះរាមជាមួយកាកនាសូរ
និយាយអំពីឥសីជាច្រើននៅក្នុងព្រៃជិតនគរលង្កា។ ពេលពួកក្រុងរាពណ៍ នឹកខ្លាចពួកឥសីបង្កើតជាកងទ័ពមករំខានខ្លួន ក៏បានប្រើឲ្យចៅឈ្មោះកាកនាសូរប្រែកាឡាខ្លួនជាបក្សីទៅចឹកក្បាលឥសីទាំងអស់នោះរត់ចេញអស់ទៅ។ ពួកឥសីបាននាំគ្នាទៅពឹងឥសីព្រះវសីភៈ ព្រះពិស្វាមិត្រឲ្យជួយអន្តរាគមន៍ឲ្យទៅអញ្ចើញព្រះរាម និងព្រះលក្ម្សណ៍ជាកូនរបស់ព្រះបាទទសរថឲ្យមកធ្វើចម្បាំងនឹងសម្លាប់កាកនាសូរ។ នៅពេលព្រះរាមមកដល់ សង្គ្រាមក៏ចាប់ផ្តើមរវាងកងទ័ពព្រះរាមនិងកងទ័ពកាកនាសូរ ។ ចុងបញ្ចប់ព្រះរាមបានសម្លាប់ចៅរបស់ក្រុងរាពណ៍​កាកនាសូរនោះទៅ នៅសល់យក្សមួយឈ្មោះស្វាហុះដែលជាកូនរបស់កាកនាសូរ។ មានយក្សមួយទៀតឈ្មោះ មហារីក​ជាក្លើរបស់ក្រុងរាពណ៍ដឹងថាព្រះរាម ព្រះលក្ម្សណ៍ សម្លាប់កាកនាសូរនិងស្វាហុះក៏រត់ទៅនគរលង្កា។


 ក្រុងរាពណ៍អញ្ជើញវៃយរាពណ៍ដែលជាក្មួយឲ្យជួយច្បាំង
ក្រុងរាពណ៍ បានទៅតាំងសិល្ប៍ឲ្យកាន់តែពូកែ ឯពិភេក ដឹងក៏ទួលថ្វាយព្រះរាម​ព្រះរាម ឲ្យសុគ្រីពទៅរំខានក្រុងរាពណ៍ សុគ្រីពកាត់ដៃ កាត់ម្កុដ
ក្រុងរាពណ៍រួចវិលត្រឡប់មកវិញ។ក្រុងរាពណ៍ឲ្យសេនាពីរនាក់ទៅអញ្ជើញវៃយរាពណ៍ជាក្មួយនៅនគរបាតាលឡើងមកជួយច្បាំង។វៃយរាពណ៍ឡើងមកគាល់ក្រុងរាពណ៍ហើយសុំទៅស្លថ្នាំសណ្តំនៅព្រៃសំសានដើម្បីចាប់ព្រះរាមឲ្យ
បាន។ពិភេកទួលព្រះរាមអំពីវៃយរាពណ៍ដែលកំពុងស្លថ្នាំសណ្តំប្រុងចាប់ព្រះ
រាម។ដូច្នេះត្រូវចាត់ឲ្យគេចាំយាមយ៉ាងប្រុងប្រយ័ត្ន ពេលយប់ហនុមានកាឡាខ្លួនយ៉ាងធំយកព្រះពន្លាព្រះរាមដាក់ក្នុងមាត់ហើយឲ្យសេនានៅចាំយាមខាងក្រៅរហូតដល់ផ្កាយព្រឹករះទើបផុតគ្រោះថ្នាក់ដល់ព្រះរាម។ពេលនោះវៃយរាពណ៍កាឡាខ្លួនជាស្វាចូលមកស្តាប់ដឹងការសម្ងាត់ទាំងអស់។វៃយរាពណ៍ទៅផ្លុំកាំផ្លោះកែវបន្លំធ្វើជាផ្កាយព្រឹក ពេលនោះទ័ពស្វានឹកស្មានថាផ្កាយព្រឹករះហើយក៏នាំគ្នាចូលដេកអស់។វៃយរាពណ៍ដាក់ថ្នាំសណ្តំចូលទៅចាប់ព្រះរាមបាន។វៃយរាពណ៍យកព្រះរាមទៅឋានបាតាលរួចដាក់ក្នុងទ្រុងទុក ហើយចាប់យកវៃយវេតដែលជាយក្យឃាត់វៃយរាពណ៍កុំឲ្យទៅច្បាំងនឹងព្រះរាមមកដាក់ក្នុងទ្រុងជាមួយព្រះរាមដើម្បីត្រៀមស្ងោរជាមួយគ្នា។ ពេលនោះវៃយរាពណ៍បានឲ្យគេដាក់ដាំទឹករៀបចំស្ងោរ។
ព្រះលក្ម្សណ៍ភ្ញាក់ឡើងមិនឃើញព្រះរាមក៏ឲ្យពិភេកទាយទើបដឹងថាវៃយរាពណ៍ចាប់យកទៅក៏ប្រើហនុមានឲ្យទៅតាមរកព្រះរាម។ហនុមានទៅដល់ឋានបាតាល ជួបនឹងមច្ឆានុព្វក៏ប្រយុទ្ធគ្នា។ហនុមានចាប់មច្ឆានុព្វមិនជាប់សោះចេះតែរអិល ពេលនោះហនុមានឆ្ងល់ ក៏សាកសួរ ទើបដឹងថាជាកូនរបស់ខ្លួន​ ហើយក៏លែងច្បាំងគ្នា។ ហនុមានចូលទៅទៀត ច្បាំងនឹងដំរីស រួចច្បាំងនឹងរាជសីហ៍រហូតសម្លាប់សត្វទាំងនោះបានហើយទៅជួបនឹងដូនតារាឃួនដែលកំពុងដងទឹកយកទៅស្ងោរព្រះរាម ហនុមានសួរតារាឃួនដឹងរឿងហេតុដូច្នោះហើយ ក៏កាឡាខ្លួនជាសត្វតូចល្អិតសុំតោងសំពត់ដូនតារាឃួនចូលទៅ។ពេលដូនតារាឃួនចូលទៅ គេបានចាប់គាត់ថ្លឹងមើល ខ្លាចមានអ្នកបន្លំចូលតាម។ពេលថ្លឹងជញ្ជីងបាក់ជាពីរ គេក៏ដាក់ស្ងោរព្រះរាមភ្លាម ចំណែកឯហនុមានស្ទុះចូលទៅដណ្តើមព្រះរាមបានហើយ  វាត់កន្ទុយកៀរពួកយក្សទាំងនោះចូលក្នុងខ្ទះវិញហើយយកព្រះរាមនៅផ្ទុំនៅឡើយមកផ្ញើនឹងទេវតានៅលើភ្នុំកាន់ច័ន្ទហនុមានវិលទៅប្រយុទ្ធជាមួយវៃយរាពណ៍វិញ។ហនុមានទៅសួរដូនតារាឃួន ពីកន្លែងលាក់ដួងចៃរបស់វៃយរាពណ៍។ពេលរកដួងចៃឃើញហើយ ហនុមានសម្លាប់វៃយរាពណ៍បាន រួចក៏ប្រគល់ឋានបាតាលឲ្យវៃយវេតនិងមច្ឆានុព្វនៅគ្រប់គ្រង។ហនុមានហែកទ្រុងយកព្រះរាមចេញហើយហោះយកព្រះរាមមកដាក់ក្នុងព្រះពន្លាដូចដើមវិញដល់ព្រះរាមភ្ញាក់ឡើហនុមានបានក្រាបទូលតាមដំណើររឿងដែលកន្លងមកតែព្រះរាមមិនជឿហនុមានសោះ។







១០
១១
១២
១៣
១៤
១៥
១៦
១៧
១៨
១៩
២០
២១
២២
២៣
២៤
២៥
២៦
២៧
២៨
២៩
៣០
៣១
៣២
៣៣
៣៤
៣៥
៣៦
៣៧
៣៨
៣៩
៤០
៤១
៥២
៤៣
៤៤
៤៥
៤៦
៤៧
៤៨
៤៩
៥០
៥១
៥២
៥៣
៥៤
៥៥
៥៦
៥៧
៥៨
៥៩
៦០
៦១
៦២
៦៣
៦៤
៦៥
៦៦
៦៧
៦៨
៦៩
៧០
៧១
៧២
៧៣
៧៤
៧៥
៧៦
៧៧
៧៨
៧៩
៨០
៨១
៨២
៨៣
៨៤
៨៥
៨៦
៨៧
៨៨
៨៩
៩០
៩១
៨២
៩៣
៩៤
៩៥
៩៦
៩៧
៩៨
៩៩
១០០
១០១
១០២
១០៣
១០៤
១០៥
១០៦
១០៧
១០៨
១០៩
១១០
១១១
១១២
១១៣
១១៤
១១៥
១១៦
១១៧
១១៨
១១៩
១២០
១២១
១២២
១២៣
១២៤
១២៥
១២៦
១២៧
១២៨
១២៩
១៣០
១៣១
១៣២
១៣៣
១៣៤
១៣៥
១៣៦
១៣៧

១៣៨

-១៣៩ អាផៃណាសូរីវង្ស សួរនាងមន្ទោគិរីដឹងថាខ្លួនជាកូនក្រុងរាពណ៍មិនមែនជាកូនពិភេក ក៏បញ្ឆោតពិផេកថា ខ្លួនចេញទៅរៀនសិល្ប៍តែទៅអញ្ជើញយក្យមួយជាសម្លាញ់ក្រុងរាពណ៍ឈ្មោះចក្រវិតនៅនគរមុល្លីវ៍ន។ចក្រវិតជិះរាជរថទឹមរាជសីហ៍ជាមួយអាផៃណាសូរីវង្សចូលច្បាំងនឹងពិផេក។ពេលនោះពិភេកជិះរាជរថទឹមរាជសីហ៍ដូចគ្នា ចក្រវិតចាប់ពិភេកបានបំរុងនឹងសម្លាប់តែអាផៃណាសូរីវង្សសូមកុំឲ្យសម្លាប់គា្រន់តែដាក់ក្នុងទ្រុងទុក។ពេលនោះនាងមន្ទោគិរីទួលសុំចក្រវិតឲ្យអាផៃណាសូរីវង្សជាកូនបានឡើងសោយរាជ្យ។ចក្រវិតយល់ព្រំហើយវិលត្រឡប់ទៅនគរវិញ។

-១៤០ អាសូរផាត់ដឹងរឿងពិភេកហើយក៏ទៅតាមហនុមានដែលនៅបួសជាតាបស។ពេលជួបហនុមាន អាសូរផាត់ក៏និយាយប្រាប់រឿងរ៉ាវដល់ហនុមានហើយហនុមានក៏យករឿងរ៉ាវនេះទៅទួលថ្វាយដល់ព្រះរាម។ព្រះរាមបានឲ្យព្រះភិរុត​ សុត្រុត សុគ្រីព ហនុមាន អាសូរផាត់ និលផាត់ និង​ជម្ពូពាន នាំទ័ពទៅជួយរំដោះពិភេក ពេលទៅដល់មាត់សមុទ្រ ត្រង់កន្លែងសាងថ្នល់ពីមុន និលផាត់ក៏កាឡាខ្លួនយ៉ាងធំ ដេកសន្ធឹងធ្វើស្ពានឲ្យទ័ពទាំងអស់ទាំងអស់ឆ្លងទៅនគរលង្កា។​រួចគេសរសេរសាឲ្យអាផៃណាសូរីវង្សសុំចុះចាញ់។ពេលនោះជម្ពូពានធ្វើជាអ្នកនាំសារទៅឲ្យអាផៃណាសូរីវង្ស។

-១៤១ ព្រះភិរុត ព្រះសុត្រុត ប្រើអាសូរផាត់ប្រយុទ្ធជាមួយអាផៃណាសូរីវង្ស ឯយាមលីវេត កាន់យុវេតជាកូនឥន្រ្ទជិតជួយខាងអាសូរផាត់ ព្រួតគ្នាចាប់អាផៃណាសូរីវង្សនិងវរណីសូរដែលជាកូននាំទៅថ្វាយព្រះភិរុត ព្រះសុត្រុត សម្លាប់ចោលរួចទៅរំដោះពិភេករួចមកវិញ។នាងមន្ទោគិរីយំសោកអាណិតកូនខ្លាំងពេកក៏ឈឺរហូតដល់ស្លាប់ទៅ។
181-ពេលព្ររាម ព្រះលក្ម្សណ៌ទៅនៅក្នុព្រៃមានសត្វស្លាបមួយឈ្មោះវៃយោក័ក្ខ មានមុខជាយក្ស ខ្លួនដូចសត្វឥន្រ្ទីយ កន្ទុយដូចក្ងោក ជើងដូចគ្រុឌ ហើយចូលមកឆាបយកព្រះរាម ព្រះលក្ស្មណ៌ទៅ តែសេនាទាំងអស់ ហោះទៅដណ្តើមយកព្រះរាម ព្រះលក្ស្មណ៌មកវិញ។
182-ព្រះរាម ព្រះលក្ម្សណ៌ធ្វើដំណើរ ទៅដល់ស្រះទឹកមួយ មានសួនព័ទ្ធជុំវិញ ដែលជាស្រះរបស់យក្ស ឧណ្ណារាជ។ សេនារបស់ឧណ្ណារាជមួយឈ្មោះ នន្ទកាល មានពល500នាក់យាំស្រះទឹក។ពេលព្រះរាម ព្រះលក្ស្មណ៌ទៅដល់ ក៏នាំគ្នាចុះស្រង់ទឹកស្រះនោះ។
នន្ទកាលបាននាំពលចូលចាប់ អង្គទ និង និលផាត់ អាសូរផាត់ មច្ឆានុព្វ សម្លាប់ពលយក្យអស់ជាច្រើន នន្ទកាល ក៏ចូលទៅទូឧណ្ណារាជ។
183-ឧណ្ណារាជក៏លើកទ័ពទៅច្បាំងនឹងព្រះរាម ពេលព្រះរាមផ្លែងសរទៅត្រូវឧណ្ណារាជ តែមិនចេះស្លាប់ទាល់តែសោះ។ ព្រះរាមសួរទៅឥសីកោសក់តាបស់ទើបដឹងថាត្រូវយកដើមកក់ធ្វើជាសរបាញ់ត្រូវឧណ្ណរាជស្លាប់។

184-ព្រះរាម ព្រះលក្ម្សណ៌ នាំសេនាទាំង18វិលចូលព្រះនគរអវយុធ្យាវិញ។ ឯព្រះឥសូរនៅឋានកៃលាសប្រើទេវតា4អង្គឲ្យយករាជរថទៅអញ្ជើញព្រះរាម ព្រះលក្ម្សណ៌ ព្រះភិរុត ព្រះសុត្រុតពីនគរអយុធ្យា ទៅយាងនាងសីតាពីឋានពិភពនាគមកប្រជុំគ្នានៅឋានកៃលាស។

185- ព្រះឥសូរនិយាយលួងលោមនាងសីតា
រហូតដលនាងសុខចិត្តព្រមជានឹងព្រះរាមវិញ។ព្រះឥសូរប្រទានពរដល់ព្រះរាមនិងនាងសីតាដែលបានជួបគ្នាដូចដើមវិញ។
186-ព្រះរាម ព្រះលក្ម្សណ៌ ព្រះភិរុត ព្រះសុត្រុត លាព្រះឥសូរនាំនាងសីតាទៅនគរអយុធ្យាវិញ។

187-យក្សមួយឈ្មោះកុម្ព័ន្ធភនុរាជ
ចម្បាំងនឹងកុម្ព័ន្ធភនុរាជនិងវិរុណាផាត់

យក្យមួយឈ្មោះកុម្ព័ន្ធភនុរាជនៅនគរសិរីសិនមានកូនប្រុសឈ្មោះវិរុណាផាត់។កុម្ព័ន្ធភនុរាជជិះរាជរថទឹមរាជសីហ៍ វិរុណាផាត់ដែលជាកូនជិះសេះនាំពលសេនាទៅលេងព្រៃឃើញមានឥសីច្រើនក៏ខឹង ហើយឲ្យសេនាដេញវាយរត់ខ្ចាត់ខ្ចាយព្រមទាំងរុះរើអាស្រមអស់។កុម្ព័ន្ធភនុរាជនិងវិរុណាផាត់ធ្វើដំណើរព័ទ្ធនគរកៃយកេតហើយវិរុណាផាត់ចូលទៅក្នុងវាំងដេញចាប់ស្រីៗធ្វើឲ្យព្រះបាទកៃយកេតភ័យរត់ចូលក្នុងព្រៃនិងឲ្យសេនានាំសារទៅទួលព្រះរាមទើបព្រះរាមឲ្យព្រះភិរុត ព្រះសុត្រុតនិងរាមលក្ម្សណ៍ ជបលក្ម្សណ៍លើកទ័ពទៅជួយនគរកៃយកេត។ព្រះភិរុត ព្រះសុត្រុត និងរាមលក្ម្សណ៍ ជបលក្ម្សណ៍លើកទ័ពទៅជិតដល់នគរកៃយកេត ប្រើជម្ពូរាជនាំសារទៅប្រាប់កុម្ភ័ន្ធភនុរាជឲ្យលើកទ័ពដកថយទៅវិញតែកុម្ព័ន្ធភនុរាជមិនព្រមក៏កើតជាការប្រយុទ្ធគ្នា។រាមលក្ម្សណ៍ ជបលក្ម្សណ៍ចូលច្បាំងហើយទ័ពស្វាសម្លាប់ពួកយក្យអស់ជាច្រើន។រាមលក្ម្សណ៍ ផ្លែងសរទៅត្រូវវិរុណាផាត់ស្លាប់ ហើយផ្លែងសរទៀតទើបត្រូវកុម្ព័ន្ធភនុរាជស្លាប់។
ការយាងចូលព្រះនគរវិញ
ព្រះភិរុត ព្រះសុទ្រុតនិងរាមលក្ម្សណ៍ ជបលក្ម្សណ៍ លើកទ័ពចូលនគរកៃយកេតហើយឲ្យ
អញ្ជើញព្រះបាទកៃកេតមកជួបជុំគ្នា។

ព្រះភិរុត ព្រះសុទ្រុតនិងរាមលក្ម្សណ៍ ជបលក្ម្សណ៍ ព្រះបាទកៃយកេត លើកទ័ពចូលនគរព្វយុធ្យា ចូលគាល់ព្រះរាមជួបជុំគ្នាមូលមីហើយ ព្រះរាមឲ្យព្រះភិរុត ព្រះសុត្រុតវិលចូលនគរកៃយកេតវិញ។ឯសេនាទាំងឡាយក៏ទៅគ្រប់គ្រងនគររៀងៗខ្លួន។ព្រះនិងនាងសីតាបានរួបរួមនៅជាមួយគ្នាគ្រប់គ្រងនគរព្វយុធ្យាបានសុខក្សេមក្សាន្តជារៀងរហូតទៅ។

Comments

  1. អរគុណច្រើន ប្រើប្រាស់សម្រាប់រៀនបន្ត

    ReplyDelete

Post a Comment

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)