ហនុមានទៅយកដួងចៃក្រុងរាពណ៍


១១៧-ក្រុងរាពណ៍ ទៅ ឃើញរោងពិធីខ្ចាត់ខ្ចាយ ក៏សួរ នាងមន្ទោគិរី ពេលនាងដឹងថា ហនុមាន បន្លំចូលមកធ្វើជា ក្រុងរាពណ៍ យកនាងទៅ សាហាយជាមួយ នាងក៏យំ រហូតដល់សន្លប់។

១១៨-ក្រុងរាពណ៍ ជិះរាជរថ ទឹមរាជសីហ៍ លើកទ័ពមកច្បាំងម្តងទៀត ព្រះរាម គង់លើ រាជរថទឹមសេះ ផ្លែងសរត្រូវ ក្រុងរាពណ៍ ដាច់ក្បាល ដាច់ដៃ ដាច់ជើង តែ ក្រុងរាពណ៍ សូត្រមន្តអាគម តភ្ជាប់វិញអស់។ លុះ ប្រយុទ្ធយូៗទៅ ក៏ដកថយរៀងខ្លួន ។ ពិភេក ទូលព្រះរាម ឲ្យប្រើហនុមាន និង អង្គទ ធ្វើឧបាយកលយ៉ាងណា ទៅយកដួងចៃ  ក្រុងរាពណ៍ ដែលផ្ញើទុកនឹង ឥសីយោប៊ុត ឲ្យបាន ទើបសម្លាប់ ក្រុងរាពណ៍ ស្លាប់។

១១៩-ហនុមាន និង អង្គទ ទៅជួប ឥសីយោប៊ុត ឲ្យធ្វើជាយំអង្វរ ឥសីឲ្យជួយខ្លួន បានទៅធ្វើ រាជការក្រុងរាពណ៍ ។ លុះពេលមួយ ដល់ថ្ងៃត្រូវ ឥសីយក ដួងចៃទៅឲ្យ ក្រុងរាពណ៍ ប្រសិទ្ធី ឥសី ឲ្យ អង្គទ កាន់ជើងពាន ដម្កល់ដួងចៃ ហើយក៏ឲ្យ ហនុមាន ទៅដែរ។

១២០-ពេលទៅដល់ ក្លោងទ្វារវាំង អង្គទ មិនហ៊ានដើរចូល ឥសីក៏ឲ្យ អង្គទនៅចាំក្រៅវាំង ហើយឲ្យ ហនុមាន កាន់ដើរចូល។ ហនុមាន យកដួងចៃនោះឲ្យទៅ អង្គទ ហើយយក ដួងចៃក្លែងក្លាយ មកដាក់ ជំនួសវិញ។ ពេលទៅដល់ ឥសីទូល ក្រុងរាពណ៍ ថា ហនុមាន សុខចិត្ត នៅបម្រើ ក្រុងរាពណ៍ វិញ ធ្វើឲ្យ ក្រុងរាពណ៍ អរយ៉ាងខ្លាំ។

១២១-ក្រុងរាពណ៍ ប្រើ ហនុមាន នាំទ័ពទៅច្បាំងនឹង ព្រះលក្ខណ៍ ។ ពេលចូល ច្បាំង ហនុមាន  ធ្វើជាចេញវាយទ័ពស្វា សុគ្រីព គាត់មិនឈ្នះសោះ។

១២២-ពេល ហនុមាន ធ្វើសង្គ្រាមឈ្នះ និង នាំទ័ពចូលនគរវិញ បានធ្វើឲ្យ ក្រុងរាពណ៍ អរជាខ្លាំង ហើយលើក នាងសុវណ្ណកាន់យុម៉ា ដែលជាប្រពន្ធ ឥន្រ្ទជិត និងទ្រព្យសម្បត្តិ ឲ្យ ហនុមាន ។  ហនុមាន បានចេញច្បាំងម្តងទៀត ។

១២៣-ក្រុងរាពណ៍ ឲ្យហនុមាន នាំទ័ពចេញទៅច្បាំង ហើយក្រុងរាពណ៍ តាមទៅមើលដែរ។ ពេលទៅដល់ទីលាន ចម្បាំង ហនុមាន ធ្វើជាសុំចាប់យក ប្រាក់រាម ព្រះលក្ស្មណ៍ មកថ្វាយ។ ពេល ហោះទៅដល់ អង្គទ យកដួងចៃ ក្រុងរាពណ៍ ឲ្យទៅ ហនុមាន លើកបង្ហាញ ក្រុងរាពណ៍ ហើយ និយាយ តេះដៀលជាច្រើន ឯ ក្រុងរាពណ៍  អង្វរសុំ ដួងចៃ ពីហនុមានវិញ តែ ហនុមាន មិនព្រមឲ្យ ហើយដោះគ្រឿង ម្ហូបសង្វារ  ដែល ក្រុងរាពណ៍ ឲ្យពីមុនមក ប្រគល់ទៅឲ្យ ក្រុងរាពណ៍វិញ។

១២៤-ក្រុងរាពណ៍ នគរវិញ ឯ ហនុមាន យកដួងចៃ ទៅថ្វាយព្រះរាម។

១២៥-ក្រុងរាពណ៍ ដឹងខ្លួនថាត្រូវស្លាប់ កុំយំសោកផ្ដាំអស់ មហេសី ស្រីស្នំ ក្រមការ នឹងញាតិវង្សទាំងអស់។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)