កាកនាសូរជាចៅក្រុងរាពណ៍


ចម្បាំងរវាងព្រះរាមជាមួយកាកនាសូរ

និយាយអំពីឥសីជាច្រើននៅក្នុងព្រៃជិតនគរលង្កា។ ពេលពួកក្រុងរាពណ៍ នឹកខ្លាចពួកឥសីបង្កើតជាកងទ័ពមករំខានខ្លួន ក៏បានប្រើឲ្យចៅឈ្មោះកាកនាសូរប្រែកាឡាខ្លួនជាបក្សីទៅចឹកក្បាលឥសីទាំងអស់នោះរត់ចេញអស់ទៅ។ ពួកឥសីបាននាំគ្នាទៅពឹងឥសីព្រះវសីភៈ និង ព្រះពិស្វាមិត្រឲ្យជួយអន្តរាគមន៍ឲ្យទៅអញ្ចើញព្រះរាម និងព្រះលក្ម្សណ៍ជាកូនរបស់ព្រះបាទទសរថឲ្យមកធ្វើចម្បាំងនឹងសម្លាប់កាកនាសូរ។ នៅពេលព្រះរាមមកដល់ សង្គ្រាមក៏ចាប់ផ្តើមរវាងកងទ័ពព្រះរាមនិងកងទ័ពកាកនាសូរ ។ ចុងបញ្ចប់ព្រះរាមបានសម្លាប់ចៅរបស់ក្រុងរាពណ៍ កាកនាសូរនោះទៅ នៅសល់យក្សមួយឈ្មោះស្វាហុះដែលជាកូនរបស់កាកនាសូរ។ មានយក្សមួយទៀតឈ្មោះ មហារីកជាក្លើរបស់ក្រុងរាពណ៍ដឹងថាព្រះរាម ព្រះលក្ម្សណ៍ សម្លាប់កាកនាសូរនិងស្វាហុះក៏រត់ទៅនគរលង្កា







































Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)