ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ នៅព្រះវិហារព្រះកែវមរកត







ព្រះវិហារព្រះកែវមរកត

ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ នៅព្រះវិហារព្រះកែវមរកត

(សាគូ សាមុត  សរសេដោយ ឧុកញ៉ា វាំង ជួនឆ្នាំ១៩០៣)
រៀបរៀងដោយ លោក ឯក ច័ន្ទដារ៉ារិទ្ធ
មន្រ្តីអភិរក្យនៃក្រសួងព្រះបរមរាជវាំង

ព្រះវិហារនេះស្ថិតនៅក្នុងព្រះបរមរាជវាំងនិងបានសាសង់ឡើងក្នុងរាជ្ជកាលព្រះបាទនរោត្តម។សម្តេចសង្ឃរាជ ទៀង ដែលបានទទួលយល់ព្រមសំណើរពីព្រះបាទនរោត្តម ព្រះអង្គជាអ្នកត្រួតពិនិត្យផ្ទសល់ការដ្ឋាននេះពីឆ្នាំ ១៨៩២-១៩០២​។វត្តព្រះកែវនេះបានសម្ភោធនៅថ្ងៃព្រហស្បត៍ទី៥កុម្ភៈឆ្នាំ១៩០៣។វិហារមានក្រាលសន្លឹកបន្ទះប្រាក់សុទ្ធចំនួន៥៣២៩បន្ទះ ដែលបន្ទះនិមួយៗមានទម្ងន់១,១២៥គីឡូក្រាម។មានព្រះពុទ្ធរូបធ្វើពីមាសសុទ្ធមានទម្ងន់៧៥គីឡូក្រាម ដាក់គង់នៅក្នុងទូរ។នៅប៉ែកខាងក្រៅមានថែវដែលមានបណ្តោយពី១៥០​ម៉ែតទៅ១៧០ម៉ែត ដែលមានគំមូរផាត់ពណ៌ដែលគូរដោយវិចិត្រករ ឧកញ៉ា ទេព និម្មិត តក់ គូរពីឆ្នាំ១៩០៣-១៩០៤។ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ គូរផ្ទាល់លើជញ្ជាំងកំពស់២,៥០ម៉ែត បណ្តោយ៦១៦ម៉ែត  គិតជាក្រឡាផ្ទៃ គំនូររឿងរាមកេរ្តិ៍មានផ្ទៃក្រឡា ២០០០ម៉ែតការ៉េ គឺ​ជាផ្ទាំងគំនូរដ៏ធំបង្អស់នៅអាស៊ីអាគ្នេយ៍។
ផ្ទាំងគំនូរនេះបានត្រូវ អ្នកឧុកញ៉ា វាំង ជួន រដ្ឋមន្រ្តីទី១ កត់សរសេរផ្ទាល់ដៃតាំងពីទ្វាមុខរៀងទៅខាងត្បូងនៅឆ្នាំ១៩០៣។ឧុកញ៉ា វាំង ជួន ជាបញ្ញវន្តខ្មែរមួយរូបបានកត់ត្រាធ្វើកំណត់ជាច្រើននៅសម័យអាណាព្យាបាលបរាំង។សម្តេច វាំង ជួន បានបំរើរាជការខ្មែរ ក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរបី
រាជ្យគឺ៖ ព្រះបាទ នរោត្តម ព្រះបាទ ស៊ីសុវត្ថិ ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស។ លោកតា វាំង ជួន បានដង្ហែរ ព្រះបាទស៊ីសុវត្តិក្នុងពេលទស្សនកិច្ចជាផ្លូវការនៅស្រុកបារាំងនៅឆ្នាំ១៩០៦។

លោកកើតនៅកំពង់ឆ្នាំងឆ្នាំ១៨៦៤ និងអនិច្ចកម្មឆ្នាំ១៩៤៦ ក្នុងជន្មាយុ ៨២ ឆ្នាំ ។ ស្នាដៃរបស់សម្តេចជួន មិនអាចបំផ្លិចបានគឺ៖
-DANSES CAMBODGIENNE  (១៩៣០)

-រឿងគំនូរ រាមកេរ្តិ៍ លើថែវវិហារវត្តឧបោសថារាម ព្រះកែវមរកត(១៩០៣)។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)