២-នគរលង្កា

២-នគរលង្កា
នៅឯនគរលង្កាមានស្តេចយក្សមួយឈ្មោះថា ក្រុងរាពណ៍មានមុខ១០ ដៃ២០មានប្រពន្ធពីរនាក់ប្រពន្ធទីមួយឈ្មោះថានាងមន្ទោគិរី និងនាងអគ្គី​នាគ ឬនាងនាគ្គី។ ប្រពន្ធទីមួយមានកូនឈ្មោះឥន្ទ្រជិតនិងប្រពន្ធទីពីរមានកូនឈ្មោះថាសហស្សកុមារ។ ក្រោយ មកនាងមន្ទោគិរីមានកូនស្រីម្នាក់ទៀតហើយកូនស្រីនោះកើតមកពេលណាស្រែកយំថារលាយក្រុងលង្កាក្រុងរាពណ៍ឲ្យពិភេកជាហោរាសាស្ត្រទាយដឹងថានាំឲ្យចង្រៃដល់នគរក៏បញ្ជាឲ្យសេនាឈ្មោះ សុក្ខសាន យកកូនស្រីនោះដាក់ ក្នុងហឹបហើយបណ្តែតចោលតាមសមុទ្រ។ ក្រុងរាពណ៍មានប្អូនពីរនាក់ផ្សេងទៀតគឺពិភេកនិងកុម្ពកាណ៍ហើយមានបងម្នាក់ទៀតឈ្មោះថាប្បនាសូរ។ 

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

រឿង រាមកេរ្តិ៍