គំនូររឿង រាមកេរ្តិ៍​


ដោយ​​ ឯក​ ច័ន្ទដារ៉ារីទ្ធ

ព្រះវិហារព្រះកែវមរកតដែលស្ថិតនៅក្នុងព្រះបរមរាជវាំងត្រូវបានសាងសង់ឡើងក្នុងរាជ្ជកាលព្រះនរោត្តម
សម្តេចសង្ឃរាជ ទៀង ដែលបានទទួលយល់ព្រមសំណើរពីព្រះនរោត្តម ព្រះអង្គជាអ្នកត្រួតពិនិត្យផ្ទាល់ការដ្ឋាននេះពីឆ្នាំ១៨៩២-១៩០២។
វត្តព្រះកែវនេះបានសម្ភោធនៅថ្ងៃព្រហស្បត៍ទី៥កុម្ភៈឆ្នាំ១៩០៣។វិហារមានក្រាលសន្លឹកបន្ទះប្រាក់សុទ្ធចំនួន ៥៣២៩ បន្ទះ ដែលបន្ទះនិមួយៗមានទម្ងន់១,១២៥ គីឡូក្រាម។មានព្រះពុទ្ធរូបធ្វើពីមាសសុទ្ធមានទម្ងន់៧៥ គីឡូក្រាម ដាក់តម្កល់ទុកនៅលើទម្រដែលធ្វើពីមាសសុទ្ធមានទម្ងន់១៥ គីឡូក្រាម​ ដាក់តម្កល់ក្នុងទូរកញ្ចក់។

បើតាមឯកសារ​ អ្នកឧុកញ៉ា វាំង ជួន បានបញ្ចាក់ថា នៅប៉ែកខាងក្រៅមានថែវដែលមានបណ្តោយពី ១៥០ ទៅ ១៧០ ម៉ែត ។
ផ្ទាំងគំនូរគឺគូររឿង រាមកេរ្តិ៍ គូរផ្ទាល់លើជញ្ជាំង
គូរដោយ វិចិត្រករ ឧកញ៉ា ទេព និម្មិត តក់
គូរពីឆ្នាំ ១៩០៣-១៩០៤
កំពស់,៥០ ម៉ែត
បណ្តោយ ៦១៦ ម៉ែត 
ក្រឡាផ្ទៃ ២០០០ ម៉ែតការ៉េ
ផ្ផ្ទាំងគំនូរគឺជាផ្ទាំងគំនូរដ៏ធំនិងវែងជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។
ផ្ទាំងគំនូរនេះបានត្រូវ អ្នកឧុកញ៉ា វាំង ជួន រដ្ឋមន្រ្តីទី១ បានសរសេរផ្ទាល់ដៃតាំងពីទ្វាមុខរៀងទៅខាងត្បូងនៅឆ្នាំ១៩០៣។
ឧុកញ៉ា វាំង ជួន ជាបញ្ញវន្តខ្មែរមួយរូបបានកត់ត្រាធ្វើកំណត់ជាច្រើននៅសម័យអាណាព្យាបាលបរាំង។សម្តេច វាំង ជួន បានបំរើរាជការខ្មែរ ក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរបី
រាជ្យគឺ៖ព្រះនរោត្តម ព្រះបាទ ស៊ីសុវត្ថិ ព្រះបាទ ស៊ីសុវត្ថិមុនីវង្សសម្តេច វាំង ជួន បានដង្ហែរ ព្រះបាទស៊ីសុវត្តិក្នុងពេលទស្សនកិច្ចជាផ្លូវការនៅស្រុកបារាំងនៅឆ្នាំ១៩០៦។
សម្តេច វាំង ជួន កើតនៅកំពង់ឆ្នាំង ឆ្នាំ១៨៦៤ និងអនិច្ចកម្មឆ្នាំ១៩៤៦ ក្នុងជន្មាយុ ៨២ ឆ្នាំ ។ ស្នាដៃដែលមិនអាចបំផ្លិចបានរបស់សម្តេច វាំង ជួន នោះគឺ៖
-DANSES CAMBODGIENNE  (១៩៣០)
-រឿងគំនូរ រាមកេរ្តិ៍ លើថែវវិហារវត្តឧបោសថារាម ព្រះកែវមរកត(១៩០៣)។


សូមចូលអានរឿង រាមកេរ្តិ៍​   នគរព្វយុុធ្យា
ត្រឡប់ទៅ មាតិការ                                       

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)