ចក្រវិតត្រូវព្រះភិរុតសម្លាប់(១៤៩-១៥២)


១៤៩-ចក្រវិត ដឹងថា វៃយដាល ស្លាប់ ក៏ ចេញច្បាំងនឹង ព្រះភិរុត ព្រះសុត្រុត ដោយផ្លែងសរ ទៅវិញទៅមក ជាច្រើនគ្រា។ ឯ និលផាត់ ប្រយុទ្ធជាមួយយក្សមួយ ឈ្មោះ កម្ភិនសេនា រហូតដល់សម្លាប់យក្សនេះបាន។

១៥០-ព្រះភិរុត ផ្លែងសរត្រូវ ចក្រវិត សូត្រអាគមដកសរចេញ ហើយរត់ទៅលើនគរវិញ។
១៥១- ចក្រវិត ដឹងខ្លួន ថាស្លាប់ ការយំសោក ផ្ដាំ នាងវិជ្ជីនី ជាមហេសី និង កូនក្រមុំ រួចលា ចេញទៅច្បាំងបន្តទៀត។

១៥២-ចក្រវិត ជិះរាជរថនាំទ័ពចេញច្បាំង ហើយ ព្រះភិរុត ព្រះសុត្រុត ក៏គង់លើ រាជរថដែរ។ព្រះភិរុត ផ្លែងសរត្រូវ ចក្រវិត ពេលនោះ ចក្រវិត មើលទៅ ព្រះភិរុត ឃើញមានខ្យងស័ង្ខចេញមក ទើបដឹងថា ជារាជវង្សរបស់ព្រះនារាយណ៍ ទើប ចក្រវិត សំពះអង្វរសូមកុំឲ្យមានពៀរ រួច ចក្រវិត វិលចូលនគរវិញ ក៏ស្លាប់ទៅ ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)