វៃយដាលត្រូវនិលផាត់កាត់ក្បាល(១៤៧-១៤៨)


១៤៧-ព្រះភិរុត ព្រះសុត្រុត ឲ្យ អង្គទ ទៅច្បាំងនឹង ពេជថិត្រា ជាសេនារបស់ ចក្រវិត ។ អង្គទ សម្លាប់ ពេជថិត្រា ហើយ ព្រះភិរុត ព្រះសុត្រុត ឲ្យនិលផាត់ អាសូរផាត់ ទៅបំផ្លាញពីធីរបស់ វៃយដាល ខ្ទាតខ្ចាយអស់។

១៤៨- វៃយដាល ជិះរាជរថ ដេញតាម និលផាត់ និង អាសូរផាត់ តែ និលផាត់ ក្លែងខ្លួនចូលមកប្រាប់ វៃយដាល ថា ខ្លួនមកពីនគរលង្កា វៃយដាល ក៏ឲ្យ ជិះនៅ កន្សៃរាជរថ ។ ពេលនោះ និលផាត់ កាឡាខ្លួនធំប៉ុនព្រះព្រហ្ម ចាប់ វៃយដាល រួចកំទេចរាជរថ នឹងកាត់ក្បាលយកមកថ្វាយ ព្រះភិរុត ព្រះសុត្រុត ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)