ព្រះរាមច្បាំងនឹងរាមលក្ស្មណ៍​និងជបលក្ស្មណ៍(១៦៧-១៧៣)


១៦៧- ព្រះរាម ព្រះលក្ស្មណ៍ ព្រះភិរុត ព្រះសុត្រុត នាំគ្នាទៅតាមចាប់ រាមលក្ស្មណ៍ ជបលក្ស្មណ៍ មកវិញ។ ពេលជួបហើយ ក៏ផ្លែងសរដាក់គ្នា ទៅវិញទៅមក។ ពេលព្រះរាម ផ្លែងសរទៅ ក្លាយទៅជាម្ហូបអាហារ ហើយ រាមលក្ស្មណ៍ ជបលក្ស្មណ៍ ផ្លែងសរទៅ ក្លាយជាកម្រងផ្កាថ្វាយ ព្រះរាម ។ ព្រះរាម នឹកឆ្ងល់ ក៏សាកសួរ ព្រះលក្ស្មណ៍ អំពីដំណើររឿងផ្សេងៗ ទើបដឹងថា កុមារនេះ គឺជាបុត្ររបស់ខ្លួនវិញ។

១៦៨-ព្រះរាម សុំឲ្យកុមារទាំងពីរឈប់ប្រយុទ្ធ ហើយនាំ ព្រះអង្គទៅ អាស្រមឥសី  ក៏បានជួបនឹង នាងសីតា។

១៦៩-ព្រះរាម ចូលទៅសុំ នាងសីតាពីឥសី  ដើម្បីឲ្យនាងបានទៅនៅ នគរអយុធ្យាវិញ តែនាងមិនព្រម ព្រះរាម ក៏យក បុត្រទាំងពីរទៅលើវិញ។

១៧០-ព្រះរាម ទៅដល់នគរ នាងកោសូរិយា នាងកៃកេសី និង នាងសមុទ្រសទេវី ចេញមកទទួលកុមារទាំងពីរ ។

១៧១- ព្រះរាម ដង្ហែ រាមលក្ស្មណ៍ ជបលក្ស្មណ៍ រួចហើយ កុមារទាំងពីរ ក៏ត្រឡប់មកអញ្ជើញមាតាវិញ។

១៧២-រាមលក្ស្មណ៍ ជបលក្ស្មណ៍ ក៏ទូលអង្វរសុំ នាងសីតា វិលចូលនគរបិតាវិញ តែ នាងសីតា នៅតែមិនព្រម។

១៧៣-រាមលក្ស្មណ៍ ជបលក្ស្មណ៍ មកទូល ព្រះរាម វិញ ហើយ ព្រះរាម គិតរក ឧបាយកលធ្វើជាសុគត ហើយឲ្យ រាស្ត្រ ក្នុងនគរកាន់ទុក្ខ ។

Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)